BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា៖ អ្នកស្រី អូងសាន ស៊ូជី ត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់និងមានសុខភាពល្អប្រសើរ

ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 09:34  គុន ច័ន្ទរដ្ឋា

photo_2021-11-16_09-16-13H (1)

អតីតមេដឹកនាំដែលមានអាយុ៧៦ឆ្នាំមិនត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីខែកុម្ភៈ នៅពេលរដ្ឋប្រហារយោធាមួយបានបណ្តេញអ្នកស្រីពីការិយាល័យ។ BBC បានធ្វើបទសម្ភាសន៍មួយជាមួយអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ទោ Zaw Min Tun បន្ទាប់ពីមានការដោះលែងអ្នកកាសែតអាមេរិកាំង Danny Fenster ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១១ឆ្នាំ។ អ្នកកាសែតជាច្រើននាក់និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារ។

លោកឧត្តមសេនីយ៍ទោ Zaw Min Tun បាននិយាយថា អ្នកស្រី អូងសាន ស៊ូជី ត្រូវបានមើលថែរយ៉ាងល្អប្រសើរនៅក្នុងការឃុំឃាំង "ខ្ញុំចង់និយាយថា យើងបានអនុញ្ញាតិឲ្យអ្នកស្រីរស់នៅជាមួយមនុស្សរបស់គាត់នៅក្នុងផ្ទះ ទោះបីជាគាត់ជាប់ឃុំឃាំងក្នុងផ្ទះក៏ដោយ" "យើងបានព្យាយាមមើលថែរគាត់យ៉ាងល្អ អ្វីដែលគាត់ចង់បាន អ្វីដែលគាត់ចង់ទទួលទាន" អ្នកស្រី អូងសាន ស៊ូជី ត្រូវរងការចោទប្រកាន់ពីបទរំលោភច្បាប់អាថ៍កំបាំងរបស់រដ្ឋដែលចូលជាធរមានតាំងពីសម័យអាណានិគម អ្នកស្រីក៏ត្រូវចោទប្រកាន់ផងដែរពីបទប្រព្រឹត្តិអំពើពុករលួយនិងលាក់ទុកវិទ្យុទាក់ទង។

អ្នកស្រីបានបង្ហាញខ្លួននៅចំពោះមុខតុលាការ ប៉ុន្តែវាមានភាពតិចតួចណាស់ដែលគេបានឃើញបានដឹងពីអ្នកស្រី ក្រៅពីបង្ហាញពីរូបភាពបន្តិចបន្តួច ។ ថ្លែងទៅកាន់ BBC  លោកឧត្តមសេនីយ៍ Zaw Min Tun ក៏បាននិយាយផងដែរថា អាជ្ញាធរមានបំណងនឹងដោះលែងអ្នកកាសែត Danny Fenster ។ លោក Fenster បានត្រូវដោះលែងកាលពីថ្ងៃច័ន្ទ បន្ទាប់ពីលោកត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ១១ឆ្នាំ ពីបទរំលោភច្បាប់អន្តោរប្រវេសន្ត៍ ការប្រមូលផ្តុំជួបជុំគ្នាខុសច្បាប់ និងលើកទឹកចិត្តអ្នកប្រឆាំងឲ្យប្រឆាំងទៅនឹងយោធា។

លោកឧត្តមសេនីយ៍បានបដិសេធទៅនឹងការដែលនិយាយថានឹងមានអ្វីមួយត្រូវបានសន្យាឲ្យត្រឡប់មកវិញដែលជាការដោះដូរ ចំពោះការដោះលែងអ្នកកាសែតអាមេរិកាំង Danny Fenster ដែលបំរើការជាមួយទស្សនាវដ្ដី Fronier Myanmar ។ កាលពីខែមុន រដ្ឋាភិបាលយោធា Myanmar បាននិយាយថា គេបានដោះលែងអ្នកទោសចំនួនជាង៥,០០០ នាក់ដែលជាប់ពន្ធនាគារក្នុងការធ្វើការតវ៉ាប្រឆាំងទៅនឹងរដ្ឋប្រហារ។
យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៧,២៩១នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងកាត់ទោសបន្ទាប់ពីមានរដ្ឋប្រហារ បើយោលទៅតាម សមាគមន៍គាំទ្រអ្នកទោសនយោបាយ។


ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 09:34  គុន ច័ន្ទរដ្ឋា