BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចិនតាមប្រព័ន្ធវីដេអូ

ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 08:56  ហេង សំណាង

photo_2021-11-15_18-41-37m

នៅរសៀលថ្ងៃទីច័ន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសន្ទនាការងារជាមួយ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ ។ 

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានជួបពិភាក្សាជាមួយឯកឧត្តម Li Keqiang ហើយឆ្លៀត ឱកាសនោះ សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ហើយបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ច ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ ពីការបង្កើតបក្សកុម្មុយនិស្តចិន កាលពីខែ កក្កដា ឆ្នាំ២០២១ និងបានកោតសរសើររដ្ឋាភិបាល និងប្រជាជនចិនលុបបំបាត់ទាំងស្រុងនូវភាពទីទាល់ក្រក្នុងសង្គមចិន និងបានអបអរសាទរផងដែរ ចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់ ៩ខែដំបូង នៅឆ្នាំ២០២១ ហើយ ជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតីស៊ី ជីនពីង និងការចូលរួមដោយឯកឧត្តមថ្នាក់ដឹកនាំចិន នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើង ។

photo_2021-11-15_18-41-39m

នៅក្នុងជំនួបនេះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាំង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ។ ក្នុងក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងឯកឧត្តម លី ខឺឈាំង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។ ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាំង បាន ឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យបានកើតឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយ ក៏បានឯកភាពគ្នា ដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខ។

ដោយឡែកលើវិស័យកសិកម្ម ឯកឧត្តម លី ខឺឈាំង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សា ចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់ តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ ប្រទេសចិន គប្បីណាទាក់ទាញធ្វើឲ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង ។

photo_2021-11-15_18-41-38m

ពាក់ព័ន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឧត្តម លី ខឺឈាំង បានឯកភាពគ្នាថា ភាគីចិន នឹងបន្តជួយដល់កម្ពុជាយើង ផ្ដល់ជូនកម្ពុជា នៅវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនៅពេលឆាប់ៗនេះ ប្រទេសចិន នឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ ។

លើសពីនេះទៀត ភាគីចិន នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០អាហារូបករណ៍ សម្រាប់រយៈពេល ៥ឆ្នាំ ហើយក៏កំពុងតែពិនិត្យពិចារណាមើលផងដែរ ដើម្បីបើកឲ្យនិស្សិតកម្ពុជា បានត្រឡប់ទៅបន្ត ការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។

ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ឯកឧត្តម លី ខឺឈាំង បានជម្រាបជូនសម្តេចតេជោថា ភាគីចិន នឹង ចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ នឹងផ្ដល់ការគាំទ្រជំនួយដល់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននាឆ្នាំក្រោយនេះផងដែរ ៕

photo_2021-11-15_18-41-40m

 

photo_2021-11-15_18-41-39 (2)m

 

photo_2021-11-15_18-41-41m


 


ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 08:56  ហេង សំណាង