BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

អ្នកកាសែតអាមេរិកត្រូវបានដោះលែងពីពន្ធាគារមីយ៉ាន់ម៉ាដោយសារការជួយជ្រោមជ្រែងពីអតីតអ្នកការទូតអាមេរិក

ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 08:37  គុន ច័ន្ទរដ្ឋា

photo_2021-11-16_08-02-25

Bangkok-AP

អ្នកកាសែតអាមេរិក Danny Fenster ដែលត្រូវបានតុលាការមីយ៉ាន់ម៉ាប៉ុន្មានថ្ងៃមុនផ្តន្ទាទោសឲ្យជាប់ពន្ធនាគរ១១ឆ្នាំ ត្រូវបានដោះលែងហើយកំពុងតែធ្វើដំណើរត្រឡប់ទៅស្រុកវិញ អតីតអ្នកការទូតអាមេរិកប្រចាំអ.ស.ប. Bill Richardson បាននិយាយកាលពីថ្ងៃច័ន្ទ។ Richardson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា Fenster ត្រូវបានគេយល់ព្រមឲ្យលោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងត្រូវវិលត្រឡប់ទៅកាន់អាមេរិកវិញឆ្លងកាត់តាម Quatar ប្រហែលជាមួយថ្ងៃកន្លះទៀត។

“នេះគីជាថ្ងៃដែលអ្នកសង្ឃឹមបានមកដល់ នៅពេលដែលអ្នកធ្វើកិច្ចការនេះ” Richardson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអុីម៉ែលចេញពីការិយាល័យរបស់លោក។ "យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល Danny ជាចុងក្រោយអាចនឹងមានទំនាក់ទំនងឡើងវិញជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួន ដែលបាននិយាយពីរូបគាត់គ្រប់ពេលក្នងពេលនេះ ប្រឆាំងទៅនឹងភាពអស់សង្ឃឹមដ៏ក្រៃលែង។

Richardson បាននិយាយថាលោកបានជជែកពិភាក្សាពីការដោះលែង Fenster នៅក្នុងអម្លុងពេលធ្វើទស្សនកិច្ចថ្មីៗនេះ ពេលដែលលោកបានជួបប្រជុំទល់មុខជាមួយ ឧត្តមសេនីយ៍ មីង អូងលាំង មេដឹកនាំយោធា មីយ៉ាន់ម៉ា។ Fenster និពន្ធនាយកទស្សនាវដ្ដី អនឡាញ Frontier Myanmar ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃសុក្រ ពីបទចែកចាយព័ត៌មានមិនពិត ឬព័ត៌មានចាក់ដោត មានទំនាក់ទំនងខុសច្បាប់ជាមួយអង្គការ និងរំលោភបទបញ្ញត្តិទិដ្ឋាការ។

ការកាត់ទោស Fenster គឺជាទណ្ឌកម្មធ្ងន់ធ្ងរជាទីបំផុត នៅក្នុងចំណោមអ្នកកាសែត៧រូប ដែលគេមិនទាន់បានដឹងពីវាសនារបស់ពួកគេថានឹងត្រូវផ្តន្ទាទោសយ៉ាងណា ចាប់តាំងពីរបបយោធា Myanmar បានបណ្តេញរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរបស់ជ័យលាភីរង្វាន់ណូបែល អ្នកស្រី អូងសាន ស៊ូជីកាលពីខែកុម្ភះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price បានថ្កោលទោសនូវសេចក្តីសំរេចនេះ ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "វាជាការកាត់ក្តីមួយដ៏អយុត្តិធម៌ ចំពោៈមនុស្សដែលគ្មានកំហុស"។

Richardson មានប្រវត្តិដ៏យូរលង់ក្នុងធ្វើទំនាក់ទំនងជាមួយ Myanmar ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤ ដែលកាលនោះលោកជាសមាជិកសភាអាមេរិក, ពេលថ្មីៗនេះលោកកំពុងតែស្វែងរកដំណោះស្រាយសំរាប់ជនជាតិអាមេរិកាំងម្នាក់ ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសវែណេហ្ស៊ុយអេឡា ដែលមានទំនាស់ជាមួយសហរដ្ឋអាមេរិក៕


ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 08:37  គុន ច័ន្ទរដ្ឋា