Politico-
ស្ថានការណ៍នៅតាមព្រំប្រទល់អ៊ុយក្រែន និងរុស្សីមានភាពអាក្រក់អាក្រីបំផុត ចំពេលដែលមានការព្រួយបារម្ភថាទីក្រុងមូស្គូកំពុងថ្លឹងថ្លែងនូវការឈ្លានពានតាមយោធាមួយទៀត, រដ្ឋមន្ត្រីក្រសួងការបរទេស Dmytro Kuleba បានព្រមាន។ នៅក្នុងកិច្ចសម្ភាសន៍មុនពេលដែលមានការប្រជុំជាបន្តបន្ទាប់នៅក្នុងទីក្រុង Brussel កាលពីថ្ងៃច័ន្ទ Kubela បានប្រាប់ Politico Brussel Playbook ថា ការរៀបចំអង្គភាពកងទ័ពរុស្សី, រថក្រោះ, កាំភ្លើងធំ នៅភាគខាងកើតនៃប្រទេស វាជារឿងដ៏គ្រោះថ្នាក់ ៧ឆ្នាំបន្ទាប់ពីរុស្សីបានឈ្លានពានភាគខាងកើតអ៊ុយក្រែន និងផ្សាភ្ជាប់តំបន់ Crimea ។
"អ្វីដែលយើងបានឃើញនៅតាមបណ្តោយព្រំប្រទល់របស់យើង គឺជាហេដ្ឋារចនាសម្ព័ន្ធយោធាដ៏ប្រទាក់ក្រឡាចល័តចុះឡើង ធ្វើឲ្យមានភាពតានតឹងលេចឡើង ដែលបានប្រុងប្រៀបរួចជាស្រេច ដើម្បីធ្វើប្រតិបត្តិការណ៍វាយលុកប្រឆាំងនឹងអ៊ុយក្រែន" Kubela បាននិយាយ "ខ្ញុំមិនអាចនឹងប៉ាន់ស្មានពីទំហំពិតប្រាកដនៃប្រតិបត្តិកាណ៍នោះទេ ប៉ុន្តែបើយើងត្រឡប់ទៅឆ្នាំ២០១៤ យើងមិនដែលនឹកឃើញថារុស្សីនឹងចាប់យក Crimea នោះទេ ដូច្នេះខ្ញុំមិនអាចផាត់ចេញនូវសេណារីយ៉ូណាមួយនៅក្នុងចំណុចនេះនោះទេ"។
Kubela កំពុងតែនៅក្នុងទីក្រុង Brussel ដើម្បីចូលរួមប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសដៃគូរភាគខាងកើត ហើយក៏មានកាលវិភាគផងដែរ ដើម្បីជួបជាមួយអគ្គលេខាធិការ NATO លោក Jens Stoltenberg ។ លោករដ្ឋមន្ត្រីក្រសួងការបរទេស អ៊ុយក្រែនក៏ជួបផងដែរជាមួយនឹងសមភាគីបារាំង និងអាល្លឺម៉ង់ក្នុងគោលបំណងនឹងចាប់ផ្តើមដំណើរការ នៃការរំលឹកឡើងវិញនៃសមរភូមិ Normandy ដែលជិតផុតរលត់, ដែលជាវេទិការមួយដែលផ្តុំគ្នាឡើងវិញ រវាងទីក្រុងប៉ារីស ប៊ែរឡាំង មូស្គូ និង គៀវ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្សីនៅភាគខាងកើតអ៊ុយក្រែន។
Kubela បាននិយាយថា សហគមន៍អឺរ៉ុបត្រូវតែពិនិត្យមើល វិបត្តិក្នុងពេលបច្ចុប្បន្ននៅព្រំប្រទល់ Belarus និងការគំរាមកំហែងរបស់រុស្សីប្រឆាំងនឹងអ៊ុយក្រែនដែលមិនអាចញែកដាច់ពីគ្នា។ ទន្ទឹមគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសសហគមន៍អឺរ៉ុបក៏នឹងបន្ថែមសម្ពាធនយោបាយដោយបន្ថែមទណ្ឌកម្មមកលើ Belarus កាលពីថ្ងៃច័ន្ទ៕