BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

កាន់តែទូលំទូលាយហើយ! ក្រសួងទេសចរណ៍អនុញ្ញាតឱ្យទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញមកកម្ពុជាដោយមិនបាច់ធ្វើចត្តាឡីស័ក

ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 16:54  មានជ័យ

photo_2021-11-15_16-41-55M

ក្រសួងទេសចរណ៍ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បាន  សម្រេចអនុញ្ញាត ឱ្យទេសចរអន្តរ ជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ អាច ចូលមក  ព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ  នេះបើយោងតាម លិខិតសេចក្តីជូនដំណឹង ចំពោះ ប្រតិបត្តិករទេសចរណ៍ ទេសចរអន្តរជាតិ ក៏ដូចជាអ្នកដំណើរទាំងអស់ ។

 ក្រសួងទេសចរណ៍  បញ្ជាក់  ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ ហើយចូលមកកម្ពុជាតាមផ្លូវអាកាស, ផ្លូវគោក និងផ្លូវទឹក ត្រូវភ្ជាប់មក ជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែល បញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថា គ្មានកូវីដ-១៩ (ដោយម៉ាស៊ីន PCR) ដែលមានសុពលភាពរយៈពេល៧២ ម៉ោង និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី។

ពេលមកដល់កម្ពុជា  ទេសចរតម្រូវឱ្យធ្វើតេស្តរហ័សកូវីដ១៩ (COVID-19 Rapid Test) អនុវត្តដោយមន្រ្តីសុខាភិបាលនៅតាមច្រកទ្វារចេញ-ចូលកម្ពុជា ហើយត្រូវរង់ចាំលទ្ធផលតេស្តរហ័សរយៈពេលពី១៥ ទៅ ២០នាទីសិន។ បន្ទាប់ពីតេស្តរហ័សបង្ហាញលទ្ធផលអវិជ្ជមាន ទេសចរអាចធ្វើដំណើរបានដោយសេរីនៅទូទាំងកម្ពុជា ដោយមិនកម្រិត  តំបន់ ឬខេត្ត ក្រុងនោះទេ និងមិនតម្រូវ ឱ្យធ្វើចត្តាទ្បីស័កទ្បើយ។

photo_2021-11-15_16-41-56M

ចំណែក  ទេសចរអន្តរជាតិ និងអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ ធ្វើដំណើរចូល មកកម្ពុជា តម្រូវឱ្យយកសំណាក ដើម្បីធ្វើតេស្តដោយម៉ាស៊ីន PCR នៅតាមច្រកទ្វារចេញ-ចូលកម្ពុជា និងត្រូវធ្វើចត្តាទ្បីស័កពេញលេញរយៈពេល១៤ ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន។

បើតាមក្រសួងទេសចរណ៏ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ  ទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ ហើយកំពុងធ្វើចត្តាទ្បីស័កនៅតាមមណ្ឌលចត្តាទ្បីស័ក, សណ្ឋាគារ និងគេហដ្ឋាននៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យចេញពីការធ្វើចត្តាទ្បីស័កទាំងអស់។

កាលពីម្សិលមិញ  តាម រយៈ សារសំឡេង ពិសេស សម្តេច តេជោ នាយករដ្ឋមន្ត្រី  បានប្រកាស  ឲ្យ  អ្នក ដំណើរ ទាំងអស់  ដែល បាន ចាក់ វ៉ាក់ សាំង រួច រាល់  ឬពេញលេញ ពេល ចូល មក ប្រទេស កម្ពុជា ដោយ មិន តម្រូវ ឱ្យ ធ្វើ ចត្តាឡីស័ក ដូច មុន ទៀត ទេ ដោយគ្រាន់តែរងចាំការធ្វើតេស្តរហ័ស រយៈពេល ១៥ នាតី ឬ២០ នាទីប៉ុណ្ណោះ  ។

សម្តេចតេជោ បញ្ជាក់ ថា  ដោយ សារ សភាពការណ៍ ប្រែ ប្រួល  យើង ចាំបាច់ត្រូវ ផ្លាស់ ប្តូរ ការ អនុវត្តការ ធ្វើ ចត្តាឡីស័ក ឡើង វិញ ពីព្រោះ ប្រទេស យើង បាន ចាក់ វ៉ាក់សាំង ពេញ លេញ គ្រប ដណ្តប់ អត្រា ជិត ៨៨ភាគរយ  នៃ ចំនួន ប្រជាជន សរុប ១៦ លាន នាក់ ទៅហើយ៕  (មានជ័យ)


ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 16:54  មានជ័យ