ឆ្នាំជូត (រាសីល្អជាមធ្យម) ថ្ងៃនេះ អាចជាថ្ងៃល្អក្នុងការគូសព្រំដែនខ្លះជាមួយដៃគូ ឬមិត្តរបស់លោកអ្នក អំពីស្ថានភាពដែលបានរំខានលោកអ្នកអស់រយៈពេលជាយូរមកហើយ។ ដំណោះស្រាយនឹងមិនប្រសើរឡើងនោះទេ លុះត្រាតែលោកអ្នកអាចស្មោះត្រង់នឹងអ្វីដែលលោកអ្នកត្រូវការ និងអ្វីដែលលោកអ្នកពេញចិត្ត។ |
|
ឆ្នាំឆ្លូវ (រាសីស្រុតចុះ) ពេលខ្លះលោកអ្នកគ្រាន់តែចង់រឹងរូសនឹងអ្វីមួយ ព្រោះវាសំខាន់សម្រាប់លោកអ្នកក្នុងការធ្វើអ្វីមួយដោយខ្លួនឯង។ បើសិនលោកអ្នកខឹងដោយសារសំដីរបស់អ្នកដទៃ សូមនៅតែម្នាក់ឯង ដើម្បីយកពេលគិតពីខ្លួនលោកអ្នក។ លោកអ្នកនឹងទទួលបានចម្លើយ ប្រសិនបើលោកអ្នកមានភាពស្ងប់ស្ងាត់គ្រប់គ្រាន់។ |
|
ឆ្នាំខាល (រាសីស្រុតចុះ) តើលោកអ្នកមានអារម្មណ៍ថាអ្នកដទៃនៅតែមានអាកប្បកិរិយាឆ្មើងឆ្មៃ បើទោះបីជាលោកអ្នកបានខំប្រឹងធ្វើល្អអស់ពីសមត្ថភាពរបស់អ្នកហើយក៏ដោយ? ប្រសិនបើមានមនុស្សមួយចំនួននៅក្នុងជីវិតរបស់លោកអ្នក ដែលមិនទទួលយកលោកអ្នកនូវអ្វីដែលលោកអ្នកមាន កុំខ្ជះខ្ជាយពេលវេលារបស់លោកអ្នកព្យាយាមធ្វើជាមិត្តជាមួយពួកគេអី។ មើលថែខ្លួនលោកអ្នក និងតម្រូវការផ្លូវចិត្តរបស់លោកអ្នកវិញប្រសើរជាង។ |
|
ឆ្នាំទន្សាយ (រាសីល្អជាមធ្យម) ថ្ងៃនេះ មនុស្សផ្សេងទៀតអាចជួបរឿងតូចចិត្ត ឬមានការព្រួយបារម្ភ ប៉ុន្តែលោកអ្នកអាចមានពេល 24 ម៉ោងដែលមិនមានអ្វីមួយធ្វើឲ្យលោកអ្នកខ្វល់ខ្វាយបាននោះទេ។ លោកអ្នកប្រហែលជាត្រូវបានគេល្បួងឱ្យឈប់សម្រាក ហើយធ្វើអ្វីដែលសប្បាយៗ ហើយប្រសិនបើលោកអ្នកមានជម្រើសបែបនេះ លោកអ្នកគួរទទួលយកវា! |
|
ឆ្នាំរោង (រាសីស្រុតចុះ) តើជីវិតស្នេហារបស់លោកអ្នកមានបញ្ហាដោយសារអ្នកទីបីមែនទេ? ប្រសិនបើលោកអ្នកមានអារម្មណ៍ថា មាននរណាម្នាក់កំពុងបង្កបញ្ហាក្នុងទំនាក់ទំនងរបស់លោកអ្នក ប្រហែលជាដល់ពេលពិនិត្យមើលស្ថានភាពស្នេហារបស់លោកអ្នកហើយ។ ព្យាយាមបើកចិត្តឱ្យទូលាយ និងមើលអ្វីៗឲ្យបានគ្រប់ជ្រុងជ្រោយ។ |
|
ឆ្នាំម្សាញ់ (រាសីស្រុតចុះ) ដល់ម៉ោងចេញក្រៅផ្ទះហើយ? ប្រសិនបើលោកអ្នកបានចំណាយពេលជាមួយភាពឯកា ប្រហែលជាដល់ពេលដែលត្រូវទូរស័ព្ទទៅមិត្តភ័ក្តិរបស់លោកអ្នក ដើម្បីចៀសវាងចំណាយពេលនៅតែម្នាក់ឯងបន្តទៀត។ យ៉ាងហោចណាស់ ហៅនរណាម្នាក់មកកំដរលោកអ្នក។ |
|
ឆ្នាំមមី (រាសីស្រុតចុះ) ថ្ងៃនេះ លោកអ្នកគួរសង្កេតមើលអ្វីៗជុំវិញខ្លួនលោកអ្នកឲ្យបានល្អ ជាពិសេសគូស្រករ ឬមិត្តល្អរបស់លោកអ្នក ព្រោះអាចនរណាម្នាក់ប្រហែលជាកំពុងព្យាយាមបំបែកបំបាក់អ្នកទាំងពីរ។ |
|
ឆ្នាំមមែ (រាសីស្រុតចុះ) ថ្ងៃនេះ លោកអ្នកអាចមានការព្រួយបារម្ភមួយ ដែលអាចប៉ះពាល់ដល់ជីវិតរស់នៅរបស់លោកអ្នកនៅសព្វថ្ងៃនេះ។ វាប្រហែលជាជម្រើសល្អបំផុតក្នុងការរក្សាគំនិតរបស់លោកអ្នកចំពោះខ្លួនអ្នក ជាជាងបង្ហាញវាទៅលើនរណាម្នាក់ដែលមិនអាចដោះស្រាយអារម្មណ៍របស់លោកអ្នកបាន។ |
|
ឆ្នាំវក (រាសីល្អជាមធ្យម) ជៀសវាងមនុស្សដែលលោកអ្នកមិនអាចទុកចិត្តបាន។ ដូចគ្នានេះផងដែរ ស្តាប់តាមការគិតរបស់លោកអ្នក នៅពេលដែលធ្វើអ្វីមួយដែលត្រឹមត្រូវ។ ដំណោះស្រាយរបស់លោកអ្នកប្រហែលជាមិនល្អសម្រាប់មនុស្សរាល់គ្នានោះទេ ប៉ុន្តែប្រសិនបើវាល្អសម្រាប់លោកអ្នក សូមធ្វើវាចុះ។ |
|
ឆ្នាំរកា (រាសីឡើងខ្ពស់ត្រដែត) ឈប់ខ្វល់ពីអ្វីដែលអ្នកដទៃគិត។ វាប្រហែលជាដល់ពេលដែលលោកអ្នកត្រូវក្រោកឈរឡើងចំពោះបុគ្គលមួយចំនួន ដែលតែងតែទាញយកប្រយោជន៍ពីលោកអ្នក។ លោកអ្នកសមនឹងទទួលបានការគោរព និងការគិតពិចារណាដូចគ្នាដែលលោកអ្នកផ្តល់ឲ្យអ្នកដទៃ។ |
|
ឆ្នាំចរ (រាសីឡើងខ្ពស់ត្រដែត) ពេលខ្លះរឿងតែមួយគត់ដែលលោកអ្នកអាចធ្វើបាន គឺដកដង្ហើមឲ្យបានវែងៗ ហើយមានជំនឿថាអ្វីៗនឹងដំណើរការល្អ។ ក្នុងពេលជាមួយគ្នានេះ សូមសម្រាកឱ្យបានច្រើនពីអ្វីដែលលោកអ្នកកំពុងធ្វើការ ហើយបង្វែរអារម្មណ៍ខ្លួនឯងជាមួយនឹងតន្ត្រី ដើម្បីបន្ធូរអារម្មណ៍។ |
|
ឆ្នាំកុរ (រាសីល្អជាមធ្យម) តើលោកអ្នកត្រូវការអ្វីដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាមានសេរីភាពពិតប្រាកដមែនទេ? សួរខ្លួនឯងនូវសំណួរនេះ នៅពេលលោកអ្នកចំណាយពេលរបស់លោកអ្នកនៅថ្ងៃនេះ។ ទោះបីជាវាមានន័យថា ធ្វើការផ្លាស់ប្តូរអាជីព បញ្ចប់ទំនាក់ទំនង ឬផ្លាស់ទៅប្រទេសផ្សេង សូមពិចារណាពីអ្វីដែលលោកអ្នកត្រូវការ ដើម្បីធ្វើអ្វីដែលបេះដូងលោកអ្នកចង់បាន។ |