BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាធ្វើជាម្ចាស់ផ្ទះជំនួបពូលអាស៊ី-អឺរ៉ុប លើកទី១៣

ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 11:55  ហេង សំណាង

 

photo_2021-11-15_11-15-40 (2)

ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «ជំនួបកំពូលអាស៉ី-អឺរ៉ុប (ASEM) លើកទី១៣» ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM» រយៈពេល ២ថ្ងៃ ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបាននូវកិត្តិយសនិងមោទនភាព ក្នុងការរៀបចំជំនួបកំពូលកម្រិតពិភពលោកមួយដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន៥១ប្រទេស មកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន នឹងធ្វើដំណើរមកកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា កិច្ចប្រជុំ ASEM13 នេះនឹងរួមចំណែកដ៏គួរឱ្យកត់សម្គាល់មួយដល់ការពង្រឹងពហុភាគីនិយម រក្សានូវរបៀបរបបអន្តរជាតិផ្អែកទៅលើច្បាប់ ហើយឆ្លងកាត់តាមសកម្មភាពរួមរបស់យើង»។

photo_2021-11-15_11-15-41

ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងតំបន់ និងសកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ASEM មិនធ្លាប់ជួបប្រទះក្នុងការដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងកម្រិតពិភពលោកដូចបច្ចុប្បន្ននេះទេ។

គួរកត់សម្គាល់ថា ប្រទេសជាសមាជិក ASEM គឺតំណាងឱ្យ ៦៥ភាគរយ នៃចំនួនសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោកទាំងមូល, ចំនួន៥៥ភាគរយ នៃចំនួនពាណិជ្ជកម្ម និង៧០ នៃចំនួនទេសចរណ៍នៃពិភពលោកទាំងអស់។ ប៉ុន្តែ ASEM នេះមិនមែនជាអង្គការនោះទេ គឺជាវេទិកាជជែកគ្នាពីបញ្ហាទាំងឡាយ ដែលមានផលបប្រយោជន៍រួមជាមួយគ្នា៕

photo_2021-11-15_11-15-41 (2)

photo_2021-11-15_11-15-40

 


ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 11:55  ហេង សំណាង