BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំផ្តាច់ការចុងក្រោយនៅអឺរ៉ុបប្រឈមបញ្ហាជាមួយបស្ចឹមប្រទេស

ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 08:32  គុន ច័ន្ទរដ្ឋា

photo_2021-11-15_06-43-19

Moscow- AP

ច្រើនជាង២៧ឆ្នាំក្នុងនាមជាប្រធានាធិបតីផ្តាច់ការនៃប្រទេស Belarus, សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Alexander Lukashenko ដែលពោរពេញទៅដោយអត្ថន័យកៀបសង្កត់ និងរករឿងប្រឆាំងជាញឹកញយវាយប្រហារទៅលើក្រុមបស្ចឹមប្រទេស។ ឆ្នាំនេះ, ភាពល្មោភសង្រ្គាមនេះបានប៉ះពាល់ដោយផ្ទាល់ទៅលើអឺរ៉ុប។ រដ្ឋាភិបាលរបស់ Lakashenco បានធ្វើការបង្ខំបង្វែរទិសយន្តហោះអាកាសចរណ៍ស៊ីវិលមួយគ្រឿងដែលធ្វើដំណើរពី Greece ទៅ Lithuania ដែលបានដឹកអ្នកប្រឆាំងនយោបាយម្នាក់។ 

នៅពេលដែលសហគមន៍អឺរ៉ុបបានដាក់ទណ្ឌកម្មចំពោះទង្វើរនេះ, Belarus បានឆ្លើយតបដោយសម្រួលការត្រួតពិនិត្យព្រំប្រទល់របស់ខ្លួនសំរាប់ជនអន្តោប្រវេសសន្ត៍មកពីមជ្ឍឹមបូព៌ា និងអាហ្វ្រិក ដោយអនុញ្ញាតិឲ្យពួកគេឆ្ពោះទៅកាន់ព្រំប្រទល់អឺរ៉ុប ដែលរឿងនេះបង្ខំឲ្យ Poland, Lithuania និង Latvia ធ្វើការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅតាមតំបន់ព្រំប្រទល់របស់ខ្លួន ដើម្បីបញ្ឈប់ការឆ្លងកាត់ខុសច្បាប់។ ទីក្រុងវ៉ាសូវី បានបញ្ជូនប៉ូលីសបង្រ្កាបបុកកម្មជាច្រើនពាន់នាក់ និងកងទ័ព ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំប្រទល់ ដែលបណ្តាលឲ្យមានការប្រឈមមុខយ៉ាងតឺងតែង។

ចាប់តាំងពីពេលនោះមក Lukashenko បានចាប់ផ្តើមរករឿងដោយគំរាមថានឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដែលដឹកពីរុស្សីឆ្លងកាត់តាម Biarus ជាសក្តានុពលមួយដែលប៉ះពាល់ដល់អឺរ៉ុប ខណៈដែលរដូវត្រជាក់បានចូលមកដល់។ ទង្វើរនេះបានកើនឡើងគួរឲ្យរំជួលចិត្តសំរាប់ Lukashenko ដែលឡើងកាន់អំណាចជាប្រធានាធិបតីចាប់តាំងពីឆ្នាំ១៩៩៤ នៅពេលដែល Belarus គឺជាប្រទេសមួយដែលគេមិនសូវស្គាល់ ទើបតែកើតមានក្នុងរយៈពេលជិត៣ឆ្នាំ។

ការមើលងាយរបស់គាត់ចំពោះបទដ្ឋានប្រជាធិបតេយ្យ និងកំណត់ត្រាសិទ្ធមនុស្សដ៏គួរឲ្យសង្វេគបានធ្វើឲ្យ Belarus ក្លាយទៅជាប្រទេសដ៏ថោកទាបសំរាប់អឺរ៉ុប ដែលនាំឲ្យគាត់មានឈ្មោះក្រៅដែលគេហៅថា “ជនផ្តាច់ការចុងក្រោយនៅអឺរ៉ុប” ។ បុរសដែលមានអាយុ ៦៧ឆ្នាំ Lukashenko ចូលចិត្តឲ្យគេហៅគាត់ថា “Batka” (ពុក) ជាមនុស្សខ្លាំងដូចជាស្តេចសង្ឃរាជ។

ទោះបីជាគាត់បានព្យាយាមធ្វើឲ្យមានទំនាក់ទំនងមិត្តភាពឡើងវិញជាមួយបស្ចឹមប្រទេស, Lukashenko បានបោះបង់ចោលនូវការផ្សះផ្សារបន្ទាប់ពីមានការធ្វើបាតុកម្មយ៉ាងធំប្រឆាំងនឹងរូបគាត់នៅឆ្នាំ២០២០ បន្ទាប់ពីមានការបោះឆ្នោតប្រធានាធិបតីសំរាប់អាណត្តិទី៦របស់គាត់។ គណបក្សប្រឆាំង និងលោកខាងលិចបានបដិសេធលទ្ធផលថាមិនយុត្តិធម៌៕


ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 08:32  គុន ច័ន្ទរដ្ឋា