ផ្លែម្នាស់់គឺជាផ្លែឈើត្រូពិចដែលមានរសជាតិផ្អែមឆ្ងាញ់ដែលត្រូវបានគេស្រលាញ់ទូទាំងពិភពលោក។ មនុស្សជាច្រើនចូលចិត្តម្នាស់ជាអាហារសម្រន់ឬបង្អែម ដើម្បីកាត់បន្ថយការឃ្លាន ម្នាស់ត្រូវបានគេប្រើនៅក្នុងឳសថបុរាណអស់ជាច្រើនសតវត្សមកហើយ។ ម្នាស់សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗរួមមាន ទាំងជាតិសរសៃ វីតាមីន B វីតាមីន C និងម៉ងហ្គាណែស។
ផ្លែឈើស្រស់ច្រើនមានសារធាតុចិញ្ចឹមបំផុត សូមក្រឡេកមើលអត្ថប្រយោជន៍សុខភាពខ្លះរបស់ផ្លែម្នាស់និងទឹកម្នាស់ដូចខាងក្រោម៖
១. ពង្រឹងឆ្អឹងអោយកាន់តែរឹងមាំ
ម្នាស់គឺជាប្រភពនៃវីតាមីន C ដែលចាំបាច់សម្រាប់ការបង្កើនខូឡាជែន។ ខូឡាជែនគឺជាមូលដ្ឋានគ្រឹះនៃការភ្ជាប់ឆ្អឹង ដូច្នេះការទទួលបានវីតាមីន C គ្រប់គ្រាន់ជួយយើងក្នុងការបង្កើត និងថែរក្សាឆ្អឹង និងអញ្ជាញធ្មេញអោយមានសុខភាពល្អនិងរឹងមាំ។ លើសពីនេះទៅទៀតម្នាស់មានផ្ទុកម៉ងហ្គាណែសដែលចាំបាច់សម្រាប់ការអភិវឌ្ឍន៍ឆ្អឹង ហើយត្រូវបានគេរកឃើញថាធ្វើអោយឆ្អឹងកាន់តែក្រាស់។
២. ពង្រឹងប្រព័ន្ធភាពស៊ាំ
ជាទូទៅការទទួលបានវីតាមីនCគ្រប់គ្រាន់អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗហើយ ការសិក្សាបានរកឃើញថាកង្វះវីតាមីន C អាចធ្វើអោយខូចប្រព័ន្ធការពាររាងកាយ។
៣. កាត់បន្ថយហានិភ័យកំណកឈាម
Bromelain ដែលជាក្រុមអង់ស៊ីមមួយដែលមាននៅក្នុងផ្លែម្នាស់ និងដើមម្នាស់ត្រូវបានគេរកឃើញថាអាចកាត់បន្ថយការកកឈាមបាន។ ប្រសិនបើអ្នកជាអ្នកដើរហើរញឹកញាប់ អ្នកជាមនុស្សចាស់ ឬអ្នកមានហានិភ័យខ្ពស់នៃការកកឈាមអ្នកគួរតែបន្ថែមម្នាស់ស្រស់ទៅក្នុងរបបអាហាររបស់អ្នក។
៤. ឱសថសម្រាប់បញ្ហាស៊ីនុសនិងអាឡែរហ្សី
នៅពេលនិយាយអំពីការសម្អាតរន្ធឆ្អឹង និងកាត់បន្ថយរោគសញ្ញាអាឡែរហ្សី វីតាមីន C និងប្រូម៉ូឡែនគឺជាសមាសធាតុដែលមានតួអង្គពីរនៅក្នុងម្នាស់ម្ដងទៀត។ ការសិក្សាមួយលើកុមារបានរកឃើញថា ប្រូម៉ូឡែនមានប្រសិទ្ធភាពកាត់បន្ថយរយៈពេលនៃរោគសញ្ញានៃបញ្ហាច្រមុះ។ វាក៏អាចកាត់បន្ថយការរលាកច្រមុះ និងធ្វើអោយប្រសើរឡើងនូវការដកដង្ហើម។ វាក៏មានប្រយោជន៍ក្នុងការកាត់បន្ថយរោគសញ្ញាទាក់ទងនឹងរន្ធឆ្អឹង ជំងឺផ្តាសាយ និងអាឡែរហ្សីតាមរដូវជាដើម។
៥. ទ្រទ្រង់សុខភាពភ្នែក
ជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ផ្លែម្នាស់ត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យនៃការចុះអន់ថយ macular ដែលជាជំងឺភ្នែកទាក់ទងនឹងអាយុដែលអាចបណ្តាលអោយបាត់បង់ចង្ខុវិស័យ។ វីតាមីនសំខាន់មួយទៀតសម្រាប់សុខភាពភ្នែកគឺបេតាការ៉ូទីនដែលមាននៅក្នុងផ្លែម្នាស់ផងដែរ។ ការទទួលបានបេតាការ៉ូទីនឱ្យបានគ្រប់គ្រាន់ក៏អាចការពារការងងឹតភ្នែកពេលយប់បានដែរ។
៦. ប្រយុទ្ធប្រឆាំងនឹងស្រ្ដេស
ម្នាស់មានផ្ទុកនូវវីតាមីន B ជាច្រើនដែលជួយថែរក្សាប្រព័ន្ធសរសៃប្រសាទ។ ប្រព័ន្ធសរសៃប្រសាទដ៏រឹងមាំធ្វើអោយយើងមានឧបករណ៍ល្អប្រសើរដើម្បីប្រយុទ្ធប្រឆាំងនឹងរោគសញ្ញាស្រ្ដេស និងការថប់បារម្ភ។
៧. អាចការពារជំងឺមហារីក
ការបំផ្លាញកោសិកាមួយចំនួនអាចបណ្តាលអោយកោសិកាផ្លាស់ប្ដូរ និងកើនឡើងយ៉ាងឆាប់រហ័សដែលនាំអោយមានជំងឺមហារីក។ អង់ទីអុកស៊ីដង់អាចប្រឆាំងរ៉ាឌីកាល់សេរី ការពារពួកគេពីការបង្កគ្រោះថ្នាក់។ អង់ស៊ីមមួយត្រូវបានបង្ហាញនៅក្នុងការសិក្សាដើម្បីបង្រួម និងសម្លាប់កោសិកាមហារីក។
៨. កាត់បន្ថយសម្ពាធឈាម
នៅពេលសរសៃឈាមរបស់អ្នកត្រូវបានរឹតបណ្តឹងសម្ពាធឈាមរបស់អ្នកនឹងកើនឡើងដែលធ្វើអោយអ្នកប្រឈមនឹងជំងឺមួយចំនួនរួមទាំងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការបន្ថែមម្នាស់ទៅក្នុងរបបអាហាររបស់អ្នកអាចជួយរក្សាសម្ពាធឈាមរបស់អ្នកក្នុងកម្រិតមួយដែលមានសុខភាពល្អ។
៩. ជួយប្រព័ន្ធរំលាយអាហារ
ម្នាស់មានជាតិសរសៃសាធាតុចិញ្ចឹមនិងប្រូម៉ូលេអ៊ីនដែលជួយដល់ការរំលាយអាហារប្រូតេអ៊ីនរបស់យើងអោយកាន់តែល្អប្រសើរ។
១០. បង្កើនសុខភាពពោះវៀន
អង់ស៊ីមនៅក្នុងម្នាស់ជួយអោយរាងកាយបំបែកប្រូតេអ៊ីនហើយលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីរបស់ប្រូម៉ូលេនអាចកាត់បន្ថយការរលាកពោះវៀន និងសម្លាប់បាក់តេរីដែលនាំឲ្យមានជំងឺរាគ។
១១. បំបាត់ការចង្អោរ
ផ្លែម្នាស់អាចមានឥទ្ធិពលបំបាត់ការចង្អោរដោយវីតាមីនB របស់វាធ្វើអោយអាការចាញ់កូនចំពោះស្រ្តីមានផ្ទៃពោះត្រូវបានកាត់បន្ថយ។
១២. ពង្រឹងក្រចក
ប្រសិនបើរាងកាយរបស់អ្នកមិនទទួលបានវីតាមីន B និង A គ្រប់គ្រាន់ទេអ្នកទំនងជាមានក្រចកទន់ខ្សោយប្រេះឬរបកនោះទេ។វីតាមីនC ដែលមាននៅក្នុងផ្លែម្នាស់ក៏អាចជួយពង្រឹងក្រចកធ្វើអោយក្រចកមានសុខភាពល្អ។
១៣. ធ្វើអោយសក់ក្រាស់និងជម្រុញការលូតលាស់សក់
ការលាបម្នាស់នៅលើស្បែកក្បាលនឹងផ្ដល់អោយសក់នូវសារធាតុចិញ្ចឹមសំខាន់ៗដែលពួកគេត្រូវការដើម្បីលូតលាស់។ការបន្ថែមម្នាស់ទៅក្នុងរបបអាហារគួរតែជួយកាត់បន្ថយការជ្រុះសក់ និងជួយអោយសក់ក្រាស់និងភ្លឺចែងចាំង។
អត្តបទដកស្រង់ពី epicnaturalhealth
បកប្រែដោយកញ្ញា លីដា