BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន ០៤នាក់នៅស្រុកកំរៀង

ថ្ងៃសៅរ៍, 13 ខែវិច្ឆិកា 2021 09:26  ហេង សំណាង

បាត់ដំបង៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង សមត្ថកិច្ចនគរបាលស្រុកកំរៀងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន ០៤នាក់ នៅស្រុកកំរៀងនៅចំណុចខារ៉ាអូខេវីធូ ក្រុមទី០១ ភូមិត ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ និង២៥នាទី។  

យោងតាមរបាយការណ៍របស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងដែលមានលោកវរសេនីយ៍ឯក វេ គឹមចត់ជាអធិការ បានចុះ ប្រតិបត្តិការបង្ក្រាបបានអ្នកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​ ០៤នាក់ ៖

photo_2021-11-13_08-25-35

១. ឈ្មោះ វ៉ន សុភា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង។

២. ឈ្មោះ វ៉ន សុផល ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង។ 

៣.ឈ្មោះ វឹង ដាវីត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។

៤. ឈ្មោះ ហម វ៉ាន់ដេត ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង។

វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន០៥ថង់ ទម្ងន់៣៧,៩៩ ក្រាម (ទាំងសំបក ), ថ្នាំញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ១៧៨គ្រាប់ ទម្ងន់៦២,៣៥ ក្រាម, ម្សៅសស្រអាប់ច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន០១ថង់​ ទម្ងន់ ៨៧,៧០ ក្រាម (ទាំងសំបកសារធាតុញៀន ), ទូរស័ព្ទដៃចំនួន០៤គ្រឿង (ចាស់ ) , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០២គ្រឿង, ថង់ សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន។

នៅពេលនេះជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕


ថ្ងៃសៅរ៍, 13 ខែវិច្ឆិកា 2021 09:26  ហេង សំណាង