បាត់ដំបង៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី នៅលើផ្លូវក្រាលកៅស៊ូក្នុងស្រុកស្ថិតនៅចំណុចចាយវ៉ាយ ក្រុមទី០៩ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ០១គ្រឿងសណ្តោងរ៉ឺម៉កដែក និងគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កដែកដូចគ្នា បណ្តាលអោយមនុស្សចំនួន ០២នាក់រងរបួសធ្ងន់ស្រាល។
តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា មានម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ធុនសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ(ពុំដឹង) ពាក់ផ្លាកលេខ បាត់ដំបង 1I-0702 សណ្តោងរ៉ឺម៉កដែក អ្នកបើកបរឈ្មោះ សុខ ប៊ុននី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ ទួលគគីរ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បើកបរពីទិសខាងត្បូង (ស្រុករុក្ខគិរី) ឆ្ពោះទៅខាងជើង (ផ្លូវជាតិលេខ5) ពេលមកដល់ចំនុចកើតហេតុខាងលើក៏បានវ៉េចង្កូចមកខាងឆ្វេងដៃ ទៅបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កដែក ០១គ្រឿង ម៉ាកតូតា(កូនកាត់) ពណ៍ក្រហម កំលាំង១២សេស ជិះមានគ្នាចំនួន ០២នាក់ អ្នកបើកបរឈ្មោះ គង់ ខេន (ហៅ គ្រៀម) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងអ្នករួមដំណើររឈ្មោះ ហែម ពៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលកំពុងបើកបរច្រាស់ទិសគ្នាបណ្តាលឱ្យ មនុស្សរបួស ០២នាក់ ស្រាល០១នាក់ ធ្ងន់០១នាក់ ។
បច្ចុប្បន្ន កម្លាំងជំនាញនគរបាលស្រុកបានយករថយន្តសង្គ្រោះដឹកជនរងគ្រោះទាំងពីរនាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី រួចធ្វើការវាស់វែងនិងដកហូតសម្ភារៈតាងជាមធ្យោបាយទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំចំណាត់ការតាមនីតិវិធីច្បាប់៕