BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពលករខ្មែរសរុបចំនួន ២៥នាក់ យកអាកុលលាយតែអូអ៊ិឈិ និងទឹកក្រូចផឹកពុលស្លាប់០៧នាក់ និងកំពុងសង្គ្រោះជាង១៨នាក់

ថ្ងៃសៅរ៍, 13 ខែវិច្ឆិកា 2021 08:43  ហេង សំណាង

.ខេត្តបន្ទាយមានជ័យ ៖ ពលករខែ្មរដែលត្រលប់មកពីប្រទេសថៃចំនួន២៥នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បែកគំនិតយកអាល់កុលបាញ់ដៃ សំរាប់ធ្វើអនាម័យលាយជាមួយទឹកតែអូអ៊ិឈិ និងទឹកក្រូច ផឹកត្រូវបានពុលស្លាប់និងកំពុងសង្គ្រោះជាច្រើននាក់ ។

photo_2021-11-13_08-21-27

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា៖ ពិតជាមានករណីពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតពុល និងស្លាប់ពិតប្រាដកមែន។ ដែលពលករ សរុបចំនួន២៥នាក់ ក្នុងនោះបានបាត់បង់ជីវិតចំនួន០៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត សង្រ្គោះបន្ទាន់ចំនួន១៨នាក់។

photo_2021-11-13_08-21-26

របាយការណ៍បានបញ្ជាក់ថា៖ ករណីនេះគឺបណ្តាលមកពីបងប្អូនពលករទាំងនោះ បានយកអាល់កុលដែលសំរាប់ឲ្យពួកគាត់បាញ់ធ្វើអនាម័យ យកទៅលាយជាមួយតែអូអ៊ិឈិនិងទឹកក្រូច រួចនាំគ្នាទទួលទាន ត្រូវបានពុលស្លាប់នៅកន្លែង និងខ្លះទៀតពុលស្លាប់នៅមន្ទីរពេទ្យ ដែលតាមការសាកសួរពលករថា ពួកគាត់ធ្លាប់លាយបែបនេះផឹកជាប្រចាំ កាលនៅប្រទេសថៃ។

photo_2021-11-13_08-21-26 (2)

ទាក់ទិននឹងករណីនេះ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាល និងជាអ្នកនាំពាក្យ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់នៅត្រឹមវេលាម៉ោង០៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ជនរងគ្រោះ ដែលបានពុលមានចំនួន២៥នាក់មានរោគសញ្ញាក្នុងនោះ ​​មកទល់ពេលនេះអ្នកពុលបានស្លាប់ដល់ទៅចំនួន០៧នាក់ហើយ។ ចំពោះហេតុការណ៍កើតតាំងពី ថ្ងៃទី១១ ខែវិច្ឆិកា ប្រហែលជាម៉ោង២រសៀលមកម្លេះ ។

លោកបានបញ្ជាក់ទៀតថា ចំពោះអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅខេត្តសៀមរាប។ ក្រោយពីមានករណីពុល ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានធ្វើការយកសំណាកអ្នកដែលពុលយកទៅវិភាគនៅថ្នាក់ជាតិនៅព្រឹកនេះហើយ ចំពោះលទ្ធយ៉ាងណា នឹងជូនដំណឹងតាមក្រោយបន្តទៀត៕


ថ្ងៃសៅរ៍, 13 ខែវិច្ឆិកា 2021 08:43  ហេង សំណាង