BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តុលាការយោធាមីយ៉ាន់ម៉ាកាត់ទោសអ្នកកាសែតអាមេរិកឲ្យជាប់ពន្ធនាគារ ១១ឆ្នាំ

ថ្ងៃសៅរ៍, 13 ខែវិច្ឆិកា 2021 07:57  គុន ច័ន្ទរដ្ឋា

តុលាការយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ បានកាត់ទោសអ្នកកាសែតអាមេរិកឲ្យជាប់ពន្ធនាគារ១១ឆ្នាំ ដោយចោទប្រកាន់ពីបទថាបានប្រមូលផ្តុំនិងជួបជុំគ្នាខុសច្បាប់, ញុះញង់ឲ្យប្រឆាំងនឹងយោធា ព្រមទាំងរំលោភទៅលើបញ្ញត្តិទិដ្ឋាការ, មេធាវីរបស់លោកបាននិយាយ។ 

photo_2021-11-13_07-48-42

ពួកយោធាបានកៀបអ្នកកាសែតចាប់តាំងពីពួកគេបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារមួយកាលពីខែកុម្ភះ ចាប់ខ្លួនអ្នកកាសែតជាច្រើនដែលបានរិះគន់ពួកគេពីការបង្រ្កាបទៅលើអ្នកប្រឆាំង ព្រមទាំងបានសម្លាប់មនុស្សជាង១,២០០នាក់ បើយោលទៅតាមក្រុមអ្នកត្រួតពិនិត្យនៅក្នុងស្រុក។ Danny Fenster ដែលបានធ្វើការឲ្យកាសែតក្នុងស្រុកឈ្មោះFrontier Myanmar ប្រហែលជា១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ខណៈដែលលោកបានចាកចេញពីប្រទេសទៅលេងគ្រួសារ។

photo_2021-11-13_07-48-42 (3)

Frontier Myanmar មានការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះការសំរេចចិត្តថ្ងៃនេះក្នុងការកាត់ទោសនិពន្ធនាយករបស់គេ, Danny Fenster, ក្នុងការចោទប្រកាន់ចំនួន៣ករណី ព្រមទាំងដាក់ទោសឲ្យជាប់ពន្ធនាគារ១១ឆ្នាំ, កាសែតនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ Fenster ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Insein នាទីក្រុង Yangon ចាប់តាំងពីពេលចាប់ខ្លួន ក៏ត្រូវបានប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទបំបះបំបោរ និងបទភេវរកម្មផងដែរ ដែលនឹងអាចឲ្យគាត់ជាប់ពន្ធនាគារអស់មួយជីវិត។

photo_2021-11-13_07-48-42 (2)

“ អ្នកផងទាំងឡាយនៅ Frontier អស់សង្ឃឹមយ៉ាងខ្លាំង និងស្រងាកចិត្តចំពោះសេចក្តីសំរេចនេះ “ Frontier Myanmar បាននិយាយ “ យើងប្រាកដជាចង់ឃើញ Fenster ត្រូវបានដោះលែងយ៉ាងឆាប់រហ័សដែលអាចធ្វើទៅបាន ដូច្នេះគាត់នឹងអាចទៅជួបជុំគ្រួសារគាត់”។ ទីប្រឹក្សារជាន់ខ្ពស់នៃក្រុម Myanmar Crisis  លោក Richard Horsey បានពិពណ៌នាថាការកាត់ក្តីនេះមានភាពយង់ឃ្នងណាស់។

photo_2021-11-12_16-52-09

Shawn Crispin តំណាងប្រចាំនៅអាស៊ីអគ្នេយ៍នៃគណៈកម្មាធិការការពារអ្នកសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុង New York បានអំពាវនាវឲ្យមានការដោះលែង Fenster ជាប្រញ៉ាប់និងគ្មានលក្ខ័ណ។ ” Myanmar ត្រូវតែបញ្ឍប់ដាក់ពន្ធនាគារអ្នកសារព័ត៌មានដែលគ្រាន់តែបំពេញការងាររបស់គេក្នុងការផ្តល់ព័ត៌មាន” លោកបាននិយាយ។


ថ្ងៃសៅរ៍, 13 ខែវិច្ឆិកា 2021 07:57  គុន ច័ន្ទរដ្ឋា