BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១

ថ្ងៃសុក្រ, 12 ខែវិច្ឆិកា 2021 09:33  BeeTube News

1566200897.1111-696x365

 

ZodiacSigns_01

ឆ្នាំជូត (រាសីឡើងខ្ពស់ត្រដែត)

ថ្ងៃនេះ គឺល្អឥតខ្ចោះសម្រាប់ធ្វើសកម្មភាពដើម្បីរកចំណូលចូលផ្ទះ។ តើលោកអ្នកចង់បើកអាជីវកម្ម ឬបង្កើតគម្រោងផ្សេងៗដែលអ្នកធ្លាប់ចង់ធ្វើវាឡើង? សូមចាប់ផ្តើមវាឥឡូវនេះ ហើយធ្វើឱ្យវាក្លាយជាថ្ងៃដែលលោកអ្នកទទួលបានលទ្ធផលច្រើនដែលចេញពីការខិតខំប្រឹងប្រែងរបស់លោកអ្នក។

ZodiacSigns_02

ឆ្នាំឆ្លូវ (រាសីឡើងខ្ពស់ត្រដែត)

ថ្ងៃ​នេះ ​ជា​កន្លែងដ៏​ភ្លឺស្វាង​សម្រាប់​លោកអ្នក។ តើលោក​អ្នក​នឹង​ធ្វើបែបណាដើម្បី​ទទួលបានផលប្រយោជន៍​ពីថ្ងៃដ៏ស្រស់ស្រាយមួយនេះ​? ការដើរលេងក្នុងឧទ្យាន ការភ្លក់ស្រាក្រហម និងចំណាយពេលវេលានៅពេលរសៀលជាមួយក្រុមគ្រួសារ និងមិត្តភក្តិ គឺជាជម្រើសដ៏ល្អ។ រីករាយនឹងរឿងសាមញ្ញៗ មានក្តីសុខនឹងអ្វីដែលអ្នកមាន និងធ្វើរឿងសប្បាយៗសម្រាប់ខ្លួនលោកអ្នកនៅថ្ងៃនេះ។

ZodiacSigns_03

ឆ្នាំខាល (រាសីស្រុតចុះ)

លោកអ្នកមិនអាចដោះស្រាយនឹងបញ្ហា ជាមួយបញ្ហាបានទេ។ លោកអ្នកគួរតែយកពេលគិត រកប្រភពបញ្ហា និងធ្វើការប្រៀបធៀបជាមួយនឹងទិដ្ឋភាពជាក់ស្តែង។ លោកអ្នកប្រហែលជាត្រូវការភាពស្និតស្នាលច្រើនជាងពេលធម្មតា ប៉ុន្តែប្រហែលវាជារឿងល្អសម្រាប់លោកអ្នក ក្នុងការរៀនបន្ទន់ចិត្តបន្តិច។

ZodiacSigns_04

ឆ្នាំថោះ (រាសីល្អជាមធ្យម)

កន្លែងឬការងារដែលលោកអ្នកធ្លាប់បរាជ័យកាលពីមុន លោកអ្នកអាចប្រើវិធីសាស្រ្តចិត្តត្រជាក់ដែលវាអាចមានប្រសិទ្ធិភាពប្រសើរជាងពេលណា។ នៅពេលលោកអ្នកចង់និយាយជាមួយនរណាម្នាក់នៅថ្ងៃនេះ លោកអ្នកអាចធ្វើដូចជានិយាយជាមួយក្មេងៗ ឬមិត្តភ័ត្តិរបស់អ្នកបាន។

ZodiacSigns_05

ឆ្នាំរោង (រាសីស្រុតចុះ)

លោកអ្នកនៅតែឃុំខ្លួនឯងជាមួយនឹងបញ្ហា ឬគិតអំពីការបរាជ័យរបស់លោកអ្នកមែនទេ។ ដល់ពេលដែលត្រូវលើកទឹកចិត្តខ្លួនឯងហើយ! ជាមួយគ្នានេះដែរ លោកអ្នកគួរចំណាយពេលទំនេរខ្លះ ជាមួយមិត្តភ័ក្តិរបស់លោកអ្នកនៅពេលល្ងាចនេះ។ ដំបូន្មាន​របស់​ពួក​គេ​អាច​នឹង​ធ្វើឲ្យលោកអ្នកផ្លាស់ប្តូរគំនិតថ្មីៗ ល្អៗ​បាន។

ZodiacSigns_06

ឆ្នាំម្សាញ់ (រាសីស្រុតចុះ)

ការផ្លាស់ប្តូរដែលកើតមានក្នុងជីវិតរបស់លោកអ្នក អាចតម្រូវឱ្យលោកអ្នកមានភាពបត់បែនច្រើនជាងការដែលលោកអ្នកបានធ្វើនៅពេលថ្មីៗនេះ។ ជំនួសឱ្យការដកខ្លួន និងញែកខ្លួនលោកអ្នកចេញពីពិភពលោកខាងក្រៅ លោកអ្នកគួរតែសុំជំនួយពីសមាជិកគ្រួសារ និងមិត្តភក្តិរបស់លោកអ្នក។ នរណាម្នាក់ដែលជិតស្និទ្ធនឹងលោកអ្នក ប្រហែលជាដឹងច្បាស់ពីរបៀបគាំទ្រលោកអ្នកនៅពេលនេះ។

ZodiacSigns_07

ឆ្នាំមមី (រាសីឡើងខ្ពស់ត្រដែត)

ថ្ងៃនេះ ជាថ្ងៃល្អសម្រាប់លោកអ្នក។ លោកអ្នក គឺជាមនុស្សក្លាហាន ហើយលោកអ្នកអាចស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបានដោយខ្លួនឯង។ ការប្រជុំធម្មតាក៏អាចនាំទៅរកមិត្តភាពដ៏ជ្រាលជ្រៅបានផងដែរ។ ឱកាសនៃភាពជោគជ័យក្នុងអាជីពរបស់លោកអ្នក បានបង្ហាញកាន់តែច្បាស់ទៅៗជាងពេលណាៗទាំងអស់។

ZodiacSigns_08

ឆ្នាំមមែ (រាសីស្រុតចុះ)

លោកអ្នកអាចមានមិត្តភ័ក្តិ ឬដៃគូដែលមិនអាចទុកចិត្តបាន ដែលមិនដឹងថាអាចរំខានលោកអ្នកកម្រិតណានោះទេ នៅពេលដែលពួកគេមកយឺត ឬលុបចោលគម្រោងនៅនាទីចុងក្រោយ។

 

ZodiacSigns_09

ឆ្នាំវក (រាសីល្អជាមធ្យម)

ទោះបីជាលោកអ្នកប្រហែលជាស្អប់អារម្មណ៍នៃការឃុំឃាំងក៏ដោយ ថ្ងៃនេះលោកអ្នកមិនគួរដើរចេញក្រៅច្រើនពេកនោះទេ។ យ៉ាងណាមិញ លោកអ្នកពោរពេញទៅដោយភាពរីករាយ ហើយភាពរីករាយនៃការរស់នៅរបស់លោកអ្នក នឹងទាក់ទាញមនុស្សគ្រប់គ្នានៅជុំវិញខ្លួនលោកអ្នក។

ZodiacSigns_10

ឆ្នាំរកា (រាសីស្រុតចុះ)

លោកអ្នកប្រហែលជាត្រូវចំណាយពេលខ្លះជាមួយមនុស្សម្នាក់ដែលលោកអ្នកគិតថាពិបាកនិយាយជាមួយ។ មិនថាគេជានរណាក៏ដោយ សូមព្យាយាមបង្ហាញការយោគយល់ខ្លះៗ។

ZodiacSigns_11

ឆ្នាំចរ (រាសីល្អជាមធ្យម)

ផែនការដែលមិនមានការរំពឹងទុកមុន អាចជាគំនិតដ៏ល្អបំផុតរបស់លោកអ្នក។ នេះ គឺជាឱកាសដ៏ល្អមួយ ដើម្បីចាប់ផ្តើមទទួលពិសោធន៍ថ្មីជាមួយការស្រាវជ្រាវ ទាក់ទងដៃគូរដែលមានប្រយោជន៍ ឬការប្រមូលផ្តុំគំនិតថ្មីជាមួយមិត្តភក្តិ។ ធ្វើ​ការឱ្យ​មាន​ភាព​រីក​ចម្រើន ហើយ​បន្ទាប់​មក​សម្រាក​នៅ​ពេល​ល្ងាច។

ZodiacSigns_12

ឆ្នាំកុរ (រាសីស្រុតចុះ)

ប្រសិនបើលោកអ្នកមិនអើពើនឹងការអញ្ជើញរបស់មិត្តភ័ក្តិទេ កុំរំពឹងថាពួកគេនោះនឹងបន្តទាក់ទងមកលោកអ្នកវិញ។ សូមចាំថា វាក៏ត្រូវការការខិតខំប្រឹងប្រែងរបស់លោកអ្នកផងដែរ ដើម្បីរក្សាទំនាក់ទំនងរបស់លោកអ្នកឱ្យរឹងមាំ។


ថ្ងៃសុក្រ, 12 ខែវិច្ឆិកា 2021 09:33  BeeTube News