ខេត្តកំពង់ស្ពឺ ៖ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ អោយកម្លាំងនគរបាលក្រុង-ស្រុក អនុវត្តផែនការបង្រ្កាបមុខសញ្ញាក្មេងទំនេីង នៅទូទាំងខេត្ដកំពង់ស្ពឺអោយអស់ ដេីម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកឧដុង្គ និងកម្លាំងនគរបាលស្រុកសំរោងទង បានឃាត់មុខសញ្ញាក្មេងទំនើងចំនួន០៩នាក់ ដែលធ្វើសកម្មភាពអូសបង្កការភ្ញាក់ផ្អេីលនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រស្រុកឧដុង្គ និងស្រុកសំរោងទង។
តាមការបញ្ជាក់ពីរ សមត្ថកិច្ច នៅអធិការដ្ឋាននគរបាលស្រុកទាំងពីរ ក្មេងទំនើង ដែលបានឃាត់ ៩នាក់ មកពីស្រុកឧដុង្គ៦នាក់ និងស្រុកសំរោងទង៣នាក់ ដោយក្មេងទំនើងទាំងនោះគ្មានមុខរបរពិតប្រាកដ មិនរៀនសូត្រ បង្ហោះម៉ូតូ អូសជន្ទុលម៉ូតូតាមផ្លូវបែកផ្កាភ្លើង ស្រែកហ៊ោកញ្ជ្រៀវកណ្ដាលយប់ សេពគ្រឿងញៀន ធ្វើអោយមានការភ័យខ្លាចនិងរំខានដល់អ្នកដ៏ទៃ។
បច្ចុប្បន្នក្មេងទំនើងខាងលើសមត្ថកិច្ចបានធ្វើការអប់រំ និងអញ្ជេីញមាតាបិតា អាណាព្យាបាល មកទទួលយកទៅធ្វេីការអប់រំ និងធ្វេីកិច្ចសន្យា ចំពោះមុខសមត្ថកិច្ចដោយសន្យាថានិងមិនបន្ដប្រព្រឹត្ដសកម្មភាពដូចថៃ្ងនេះទៀត ករណីមិនរាងចាល ឬបញ្ឈប់សកម្មភាពគឺសមត្ថកិច្ច និងបន្ដនីតិវិធីចាត់ការផ្លូវច្បាប់៕