BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកការទូតជាន់ខ្ពស់អាមេរិកព្រមានរុស្សីលើរឿងពង្រឹងពង្រីកយោធានៅក្បែរ អ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 11 ខែវិច្ឆិកា 2021 14:33  គុន ច័ន្ទរដ្ឋា

11a (1)

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា រដ្ឋការលោកប្រធានាធិបតី Joe-Biden កំពុងតែតាមមើលយ៉ាងដិតដល់ជាទីបំផុតលើរបាយការណ៍ដែលថារុស្សីកំពុងករសាងប្រព័ន្ធយោធានៅតាមព្រំប្រទល់រុស្សី-អ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស អ៊ុយក្រែន លោក Dmytro Kuleba , Blinken បាននិយាយថាការឈ្លានពានណាមួយពីប្រទេសរុស្សីនឹងបានទទួលនូវការឆ្លើយតបពីអាមេរិកនិងអាល្លឺម៉ង់។ លោកបានបញ្ជាក់ថាអាមេរិកបានទទួលនូូវសញ្ញាគួរឲ្យព្រួយបារម្ភដោយសកម្មភាពមិនធម្មតារបស់រុស្សី នៅក្នុងតំបន់។

“ តើរុស្សីគួរប៉ុនប៉ងនឹងប្រើឋាមពលដែលជាអាវុធ ឬក៏ប្រព្រឹត្តិនូវអំពើឈ្លានពានបន្ថែមទៀតប្រឆាំងនឹងអ៊ុយក្រែន, យើងប្តេជ្ញាចិត្ត អាល្លឺម៉ង់ប្តេជ្ញាចិត្ត នឹងចាត់វិធានការដ៏សមស្របមួយ ” Blinkenបាននិយាយ។ អ្នកការទូតជាន់ខ្ពស់អាមេរិករូបនេះបាននិយាយផងដែរថា ការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្តិសុខរបស់អ៊ុយក្រែន គឺរឹងដូចដែកថែប។

កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានយល់ព្រមបោះបង់ចោលនូវទណ្ឌកម្មលើបំពង់ហ្គាស Nord Stream2 ដែលរត់ពីរុស្សីមកកាន់អាល្លឺម៉ង់,បំពង់បង្ហូរហ្គាសនេះឆ្លងកាត់អ៊ុយក្រែន ដែលនឹងបណ្តាលឲ្យសេដ្ឋកិច្ចអ៊ុយក្រែនរងគ្រោះដោយបង់ខាតនូវតម្លៃឆ្លងកាត់។ នៅក្នុងផ្នែកនៃកិច្ចព្រមព្រៀងបពង់បង្ហូរឧស្ម័នជាមួយនឹងរដ្ឋការលោក Biden ,អាល្លឺម៉ង់បានយល់ព្រមនឹងឆ្លើយតបបើសិនជារុស្សីប្រែក្លាយឋាមពលនេះទៅជាអាវុធប្រឆាំងទៅនឹង អ៊ុយក្រែន។ រុស្សីត្រូវបានចោទប្រកាន់ថាបានបង្កកនូវការផ្គត់ផ្គង់ឋាមពលនៅចំពេលដែលតម្លៃឧស្ម័នបានឡើងថ្លៃនៅអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយ Kuleba បាននិយាយថារុស្សីបានប្រើប្រាស់រួចទៅហើយនូវឋាមពលនេះប្រឆាំងទៅនឹងទីក្រុង Kyiv លោកបានអំពាវនាវឲ្យអាល្លឺម៉ង់ប្រើនូវឥទ្ធិពលរបស់ខ្លួនទៅលើរុស្សី។ “​ រុស្សីគួរតែទទួលបាននូវសារដ៏ខ្លាំង មិនមែនតែពីសហរដ្ឋអាមេរិកនិងរដ្ឋធានីដ៏ទៃទៀតនោះទេ ប៉ុន្តែពីទីក្រុង Berlinផងដែរ ,ព្រោះថាល្បែងនេះវានឹងមិនផ្តល់ប្រយោជន៍ឲ្យរុស្សីនោះទេ ” រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ុយក្រែនបាននិយាយ។

Kubela បានប្តេជ្ញាចិត្តផងដែរថានឹងរួមសហការណ៍យ៉ាងជិតស្និទ្នជាមួយអាមេរិកនិងថា អ៊ុយក្រែនមិនចេតនានឹងវាយប្រហារអ្នកណាម្នាក់ឡើយ។ មធ្យោបាយដ៏ល្អប្រសើរដើម្បីទប់ទល់នូវការឈ្លានពានរបស់រុស្សី គឺត្រូវតែធ្វើឲ្យក្រុងក្រឹមឡាំងដឹងច្បាស់ថា អ៊ុយក្រែនខ្លាំងហើយកំពុងតែនៅជាមួយសម្ព័ន្ធមិត្តដ៏ខ្លាំង ដែលនឹងមិនបណ្តោយឲ្យនៅម្នាក់ឯងចំពោះមុខការឈ្លានពានរបស់រុស្សីឡើយ។


ថ្ងៃព្រហស្បតិ៍, 11 ខែវិច្ឆិកា 2021 14:33  គុន ច័ន្ទរដ្ឋា