ឆ្នាំជូត (រាសីស្រុតចុះ) ថាមពលរបស់លោកអ្នកនៅថ្ងៃនេះ នឹងមានការថមថយ ព្រោះតែថ្ងៃដ៏មមាញឹកនេះ។ ត្រូវចេះដាក់អារម្មណ៍របស់អ្នកឲ្យស្ងប់ និងរក្សាភាពស្ងៀមស្ងាត់ នៅពេលអ្នកនៅជុំវិញខ្លួនអ្នកព្យាយាមធ្វើឲ្យ លោកអ្នកមានអារម្មណ៍មិនល្អ។
|
|
ឆ្នាំឆ្លូវ (រាសីល្អជាមធ្យម) ថ្ងៃនេះនឹងមានរឿងកើតឡើងជាច្រើនសម្រាប់លោកអ្នក ដូច្នេះលោកអ្នកប្រហែលជាអាចមានអារម្មណ៍ច្របូកច្របល់បន្តិច ហើយមិនប្រាកដថា អ្នកខ្លួនឯងត្រូវធ្វើបែបណា។ សូមព្យាយាមនៅជិតមនុស្សដែលលោកអ្នកទុកចិត្ត ហើយប្រុងប្រយ័ត្ននូវមនុស្សដែលលោកអ្នកមិនទុកចិត្ត។ |
|
ឆ្នាំខាល (រាសីស្រុតចុះ) លោកអ្នកមានការផ្លាស់ប្តូរចិត្តច្រើនមែនទេនៅថ្ងៃនេះ? វាអាចជាថ្ងៃមួយ ដែលលោកអ្នកហាក់ដូចជាមិនអាចធ្វើការសម្រេចចិត្តបាន។ សូមព្យាយាមផ្តោតអារម្មណ៍របស់លោកអ្នក ព្រោះលោកអ្នកប្រហែលជាមានបញ្ហាជាច្រើន ដែលត្រូវដោះស្រាយនៅពេលនេះ។ ប្រើពេលល្ងាចនេះ ដើម្បីរកគំនិតថ្មីៗ និងចេញក្រៅដើរលេងជាមួយមិត្តភក្តិរបស់លោកអ្នក ព្រោះពួកគេអាចមានគំនិតខ្លះ ដែលមានប្រយោជន៍ខ្លាំងសម្រាប់លោកអ្នកក៏ថាបាន។ |
|
ឆ្នាំថោះ (រាសីល្អជាមធ្យម) គួរបបួលមិត្តភ័ក្តិរបស់លោកអ្នកនៅថ្ងៃនេះ ហើយទៅហាងកាហ្វេ ឬដំណើរកម្សាន្តទៅកាន់កន្លែងដែលលោកអ្នកចូលចិត្ត។ វាមិនមែនជាថ្ងៃល្អបំផុតសម្រាប់លោកអ្នក ប៉ុន្តែលោកអ្នកមានសមត្ថភាពក្នុងការកំណត់ការជះឥទ្ធិពលផ្សេងៗមកលើខ្លួនលោកអ្នកបាន។ |
|
ឆ្នាំរោង (រាសីឡើងខ្ពស់ត្រដែត) ថ្ងៃនេះ គឺជាថ្ងៃដ៏ភ្ញាក់ផ្អើលមួយដែលលោកអ្នកបានរង់ចាំជាយូរមកហើយ។ វាជាថ្ងៃដ៏ល្អសម្រាប់លោកអ្នក ហើយអ្វីៗដែលនៅជុំវិញខ្លួនលោកអ្នក អាចជួយលោកអ្នកក្នុងការសម្រេចចិត្ត ដើម្បីឈានទៅរកការប្រកួតប្រជែងដ៏ធំមួយ ឬទទួលបានការជោគជ័យលើការងារអ្វីមួយ។ |
|
ឆ្នាំម្សាញ់ (រាសីឡើងខ្ពស់ត្រដែត) ថ្ងៃនេះ គឺជាថ្ងៃដ៏ល្អមួយសម្រាប់លោកអ្នកដើម្បីបំពេញកិច្ចការ។ លោកអ្នកនឹងមានស្មារតីខ្ពស់ ដូច្នេះសូមប្រើប្រាស់កម្លាំងមួយនេះ ដើម្បីកម្ចាត់ចោលនូវឧបសគ្គតូចៗដែលកំពុងរារាំងលោកអ្នក។ ជំរះចិត្តគំនិតចាស់ៗរបស់លោកអ្នក ហើយត្រូវចាំថា មេឃ គឺជាដែនកំណត់តែមួយគត់សម្រាប់លោកអ្នក។ |
|
ឆ្នាំមមី (រាសីល្អជាមធ្យម) លោកអ្នកប្រហែលជាមិនមានអារម្មណ៍ល្អខ្លាំងនៅថ្ងៃនេះទេ ប៉ុន្តែលោកអ្នកនៅតែចេញទៅខាងក្រៅដោយមានភាពជឿជាក់ ហើយធ្វើអ្វីមួយអស់ពីសមត្ថភាពរបស់លោកអ្នក។ សូមដើរទៅមុខ ហើយព្យាយាមមិនអើពើនឹងការនិយាយមិនល្អពីខ្លួនលោកអ្នក ដែលជាធម្មតាអាចធ្វើឲ្យលោកអ្នកមានអារម្មណ៍មិនល្អបាន។ |
|
ឆ្នាំមមែ (រាសីស្រុតចុះ) នៅថ្ងៃនេះ លោកអ្នកនឹងមានអារម្មណ៍ថា លោកអ្នកត្រូវប្រុងប្រយ័ត្ននឹងអ្វីមួយច្រើន។ វាអាចជាថ្ងៃដ៏រំខានមួយ ដែលធ្វើឲ្យលោកអ្នកពិបាកក្នុងការទ្រាំទ្រ។ ហើយលោកអ្នកគួរជៀសវាងការប្តេជ្ញាចិត្ត ឬសំរេចចិត្តទៅលើរឿងសំខាន់ណាមួយ។ |
|
ឆ្នាំវក (រាសីល្អជាមធ្យម) ប្រសិនបើលោកអ្នកចង់បានអ្វីមួយ លោកអ្នកប្រហែលជាត្រូវតែបញ្ចេញសកម្មភាពឲ្យបានលឿន។ ថ្ងៃនេះ នឹងធ្វើឱ្យលោកអ្នកចង់ក្រោកឡើង ហើយចាប់ផ្តើមធ្វើដំណើរ ទោះបីជាលោកអ្នកមិនដឹងថាត្រូវទៅផ្លូវណាក៏ដោយ។ ប្រើអារម្មណ៍ដ៏ប៉ិនប្រសប់របស់លោកអ្នកដើម្បីនាំផ្លូវលោកអ្នក។ ស្រូបយកខ្យល់អាកាស និងធ្វើតាមសភាវគតិរបស់លោកអ្នកដើម្បីភាពជោគជ័យ។ |
|
ឆ្នាំរកា (រាសីឡើងខ្ពស់ត្រដែត) ថ្ងៃនេះជាថ្ងៃដ៏ល្អមួយដើម្បីពិនិត្យមើលការអភិវឌ្ឍន៍របស់លោកអ្នក និងធ្វើការសម្រេចចិត្តដ៏លំបាកមួយចំនួនដើម្បីជំរុញឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់នៃផែនការជីវិតរបស់លោកអ្នក។ |
|
ឆ្នាំចរ (រាសីស្រុតចុះ) ប្រសិនបើលោកអ្នកមានអារម្មណ៍ថាមានវិបត្តិកំពុងកើតឡើង សូមរង់ចាំឲ្យវាទៅមករកលោកអ្នក ហើយលោកអ្នកអាចដឹងថា វាមិនមែនជារឿងអាក្រក់ណាស់ណានោះទេ។ សូមយកចិត្តទុកដាក់លើការសម្រេចចិត្តរបស់លោកអ្នកនៅថ្ងៃនេះ ព្រោះគំនិតរបស់លោកអ្នកអាចមានភាពច្របូកច្របល់ខ្លះ។ |
|
ឆ្នាំកុរ (រាសីល្អជាមធ្យម) ឱកាសដែលលោកអ្នកមាន គ្មានអ្វីអស្ចារ្យពេកទេនៅថ្ងៃនេះ ព្រោះមានរឿងគួរឱ្យរំភើបជាច្រើនកំពុងរង់ចាំលោកអ្នក! សូមព្យាយមសម្រាកនៅថ្ងៃនេះ ហើយទន្ទឹងរង់ចាំដំណើរផ្សងព្រេងថ្មីនៅថ្ងៃស្អែក។ |