BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បារាំងតម្លើងសាច់ដុំដោយបញ្ចេញនាវាឆ្ពោះទៅកាន់ភាគខាងកើតសមុទ្ទ មេឌីទែរ៉ាន់ណេ

ថ្ងៃពុធ, 10 ខែវិច្ឆិកា 2021 09:57  គុន ច័ន្ទរដ្ឋា

photo_2021-11-09_14-09-31 (1)

RFI-

បារាំងបានបង្ហាញនូវអនុភាពយោធារបស់ខ្លួនកាលពីថ្ងៃច័ន្ទ ក្នុងការបញ្ចេញនូវនាវាចម្បាំងថ្មីរបស់ខ្លួន Auvergne ,ដោយបានគូសបញ្ជាក់នូវអ្វីដែលមេបញ្ជាការនាវាបាននិយាយថា វាមានសារៈសំខាន់ណាស់ដែលទីក្រុងប៉ារីសត្រូវធានានូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់មេឌីទែរ៉ាន់ណេខាងកើត។ មេបញ្ជាការនាវា Paul Merveilleux de Vignaux បាននិយាយថានាវា Auvergne ដែលមាននាវិក១៥០នាក់ នឹងដាក់ពង្រាយនៅក្នុងផ្នែកខាងកើតសមុទ្ទ មេឌីទេរ៉ាន់ណេ រហូតដល់ខែមករា ក្នុងការប្រមូលព័ត៌មានសម្ងាត់ដើម្បីបង្ហាញអំពីរបៀបគោរពច្បាប់អន្តរជាតិ និងជាពិសេសរឿងសេរីភាពក្នុងការធ្វើនាវាចរណ៍ចំពោះបារាំង។

"ការដាក់ពង្រាយនេះវាគូសបញ្ជាក់ថា តើវាសំខាន់យ៉ាងណាចំពោះបារាំង ក្នុងការពិចារណានូវផ្នែកមួយក្នុងសមុទ្ទមេឌីទែរ៉ានណេ ហើយវាក៏ជាឆន្ទះរបស់ប្រទេសក្នុងការធ្វើវិភាគទានទៅនឹងស្ថិរភាពក្នុងកន្លែងជាយុទ្ធសាស្ត្រនេះ" De Vigneaux បានប្រាប់អ្នកកាសែតនៅកំពង់ផែ Cypriot នៃ Lamaca ។ នាវា Auvergne បានដាក់ឲ្យប្រើប្រាស់ចំនួន៣ឆ្នាំកន្លងមកហើយ និងបានដាក់ពង្រាយជាច្រើនដង នេះជាលើកទី១នៅក្នុងសមុទ្ទមេឌីទេរ៉ាន់ណេ។ នាវានេះប្រដាប់ទៅដោយឧបករណ៏ឯកទេសសំរាប់ប្រឆាំងទៅនឹងនាវាមុជទឹក។

De Vigneaux បាននិយាយថានេះជាលើកទី១២ ដែលនាវា Auvergne បានទៅដល់ Cyprus ដែលលោកបានពណ៌នាថា ដើម្បីគាំទ្រនូវប្រតិបត្តិការណ៍នាវារាំងនៅក្នុងតំបន់។ "វាមិនអាចនឹងគ្រប់គ្រាន់និងមាននិរន្តរភាពសំរាប់ប្រតិបត្តិការណ៍នាវានោះទេបើសិនជាគ្មានការគាំទ្រ ហើយ Cyprus ជាចំណុចកណ្តាល។ នាវាផ្ទុកយន្តហោះបារាំង Charles de Gaulle ក៏បានធ្វើដំណើរទៅ Cyprus ជាញឹកញយដែរ។ បារាំងនិង Cyprus បានធ្វើឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្នជាមួយគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

Cyprus បានអនុញ្ញាតិឲ្យយន្តហោះបារាំងប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅភាគខាងត្បូង និងខាងកើតនៃប្រទេសដែលជាកោះរបស់ខ្លួន ព្រមទាំងមានកិច្ចព្រមព្រៀងអនុញ្ញាតិឲ្យនាវាបារាំងប្រើប្រាស់កំពង់ផែខាងត្បូងរបស់ខ្លួនផងដែរ ដែលបច្ចុប្បន្នកំពុងតែធ្វើឲ្យប្រសើរឡើងថែមទៀត។ ទួរគី មិនបានទទួលស្គាល់ Cyprus ថាជារដ្ឋនោះទេ ហើយកំពុងតែដណ្តើមយកដែនទឹក ដែលរដ្ឋាភិបាល Cyprus បានអះអាងថាជាសិទ្ធដែនសេដ្ឋកិច្ចខាងក្រៅរបស់ខ្លួន៕


ថ្ងៃពុធ, 10 ខែវិច្ឆិកា 2021 09:57  គុន ច័ន្ទរដ្ឋា