Europe-
ជនអន្តោរប្រវេសន្ត៍ជាច្រើនរយនាក់បានបោះជំរុំនៅក្បែរព្រំប្រទល់បែលឡារុស-ប៉ូឡូញ នៅក្នុងសីតុណ្ហភាពដ៏ត្រជាក់ពេញមួយយប់ ខណៈដែលអាជ្ញាធរប៉ូឡូញបានត្រៀមខ្លួនកាលពីថ្ងៃអង្គារ៍សំរាប់ការប៉ះទង្គិចបន្ថែមទៀត ជាមួយនឹងមនុស្សដែលប៉ុនប៉ងសម្រុកឆ្លងព្រំប្រទល់។ មនុស្សជាច្រើនពាន់នាក់បានមកជួបជុំគ្នានៅក្បែរព្រំប្រទល់ប៉ូឡូញកាលពីថ្ងៃច័ន្ទ ពួកគេខ្លះបានប្រើដំបង ចបជីក និងវត្ថុផ្សេងទៀតព្យាយាមវាយបំបាក់របងព្រំដែន, ធ្វើឲ្យវិបត្តិដែលមានរយៈពេលជាងមួយខែកាន់តែតឹងតែង ដែលជំរុញឲ្យមានការអំពាវនាវការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះទីក្រុង Minsk ។
ប៉ូឡូញ និងរដ្ឋជាសមាជិកនៃសហគមន៍អឺរ៉ុប បានចោទប្រកាន់ បែលឡារុសថាបានលើកទឹកចិត្តជនអន្តោប្រវេសន្ត៍ខុសច្បាប់មកពីមជ្ឍឹមបូពា៌, អាហ្វហ្គានីស្ថាន និងអាហ្វ្រិក ដើម្បីឆ្លងកាត់ព្រំប្រទល់ចូលមកក្នុងសហគមន៍អឺរ៉ុបដែលជាការសងសឹកក្នុងការដែលដាក់ទណ្ឌកម្មទៅលើទីក្រុង Minsk លើការរំលោភសិទ្ធមនុស្ស។ "របបបែលឡារុស កំពុងតែវាយប្រហារមកលើព្រំប្រទល់ប៉ូឡូញ, សហគមន៍អឺរ៉ុប តាមរបៀបមួយដែលលំអៀង" ប្រធានាធិបតីប៉ូឡូញ Andrzej Duda បានប្រាប់សន្និសិទកាសែតមួយនៅក្នុងទីក្រុង វ៉ាសូវី។
"បច្ចុប្បន្នយើងមានជំរុំមួយនៃជនអន្តោប្រវេសន្ត៍ដែលត្រូវបានរាំងខ្ទប់នៅខាងបែលឡារុស, មានប្រជាជនប្រហែល ១,០០០ នាក់នៅទីនោះ ភាគច្រើនជាយុវជន។ នេះគឺជាទង្វើឈ្លានពានដែលយើងត្រូវតែច្រានចេញទៅវិញ, បំពេញកាតព្វកិច្ចរបស់យើងក្នុងនាមជាសមាជិកនៃសហគមន៍អឺរ៉ុប"។
អ្នកនាំពាក្យម្នាក់របស់ប៉ូឡូញផ្នែកសេវាកម្មពិសេស Stanislaw Zaryn បាននិយាយថា "បុគ្គលិកសន្តិសុខបែលឡារុស បានបាញ់ឡើងទៅលើអាកាស ធ្វើពុតដូចជាមានព្រឹត្តិការណ៍ដែលប្រកបដោយគ្រោះថ្នាក់ ដើម្បីបង្កឲ្យមានស្ថានការណ៍អស្ថិរភាពបន្ថែមទៀតនៅតាមព្រំប្រទល់។ យើងដឹងច្បាស់ថាអ្ញាធរបែលឡារុសកំពុងតែជួយបំផ្លាញរបងព្រំប្រទល់។"
លោកប្រធានាធិបតីបែលឡារុស Alexander Lukashenko ដែលគាំទ្រដោយរុស្សី បានប្រកែកថាខ្លួនជាអ្នកបង្កើតនូវវិបត្តិជនអន្តោប្រវេសន្ត៍ ព្រមទាំងបានបន្ទោសអឺរ៉ុប និងសហរដ្ឋអាមេរិកអំពីជោគវាសនានៃប្រជាជនដែលកំពុងកកស្ទះនៅព្រំប្រទល់៕