BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងវប្បធម៌តម្រូវឲ្យធ្វើតេស្តរហ័សសម្រាប់អ្នករៀបអាពាហ៏ពិពាហ៏កូនប្រុស កូនស្រី

ថ្ងៃអង្គារ, 09 ខែវិច្ឆិកា 2021 18:33  មានជ័យ

p2m

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានតម្រូវឲ្យ អ្នកម្ចាស់ផ្តើមពិធី ឪពុកម្ដាយ កូនកំលោះ កូនក្រមុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលត្រូវនៅកៀកគ្នាក្នុងអំឡុងពេលរៀបចំពិធីត្រូវធ្វើតេស្ករហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ នៅមុនពេលចាប់ផ្តើម ពិធីហើយភ្ញៀវដែលចូលរួមក៏ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សផងដែរ  នេះបើយោងតាមនីតិវិធី ប្រតិបត្តិស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យប្រពៃណីផ្សេងៗ ដែលទើបទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។ 

លោកស្រី ភឿង សកុណា  លើកឡើងថា ផ្អែកលើមូលដ្ឋាននៃការគ្របដណ្តប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែល សម្រេចបានរហូតដល់ ៨៧.២៧ភាគរយ  ដើម្បីបង្កើតឱ្យបាននូវភាពសុំសហគមន៍  និងយោងលើការវិវត្តកាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការរស់នៅទៅតាមគន្លងប្រក្រតីភាពថ្មី។

លោកស្រីបន្តថា ដើម្បីចូលរួមចំណែកដល់ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តវិធានការ “៣ការពារ ៣កុំ" សំដៅបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងសុខាភិបាល បានរៀបចំឡើងនូវនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ក្នុងគោលបំណង រក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ នៅពេលរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណ៌នានា នៅក្នុងប្រទេសកម្ពុជា។

p1m

 ជាមួយគ្នានោះ លោកស្រីរដ្ឋមន្រ្តីបានដាក់ចេញ នូវសំខាន់ៗមួយចំនួនដូចជា៖ ពេលស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដី  ត្រូវភ្ជាប់ទៅជាមួយលិខិតធានាអះអាងនូវការអនុវត្តវិធានការការពារការរីករាលដាលឆ្លងវីរុសកូវីដ-១៩ ឱ្យបានត្រឹមត្រូវ និងពេញលេញ, ចំនួន អ្នក ចូលរួម ច្រើនបំផុតត្រឹម ២០០នាក់  , ទីតាំង ពិធីត្រូវបើកចំហទ្វារនិងបង្អួចដើម្បីឱ្យខ្យល់និងពន្លឺចេញ-ចូលបានគ្រប់គ្រាន់ និងគួរចៀសវាងប្រើប្រាស់ម៉ាស៊ីនត្រជាក់, ម្ចាស់  ពិធីត្រូវ  បាន លើកទឹកចិត្តឱ្យរៀបចំពិធីក្នុងរោងនៅបរិវេណក្រៅគេហដ្ឋាននិងនៅទីតាំងបើកចំហទូលាយ  ដូចជា ហាងភោជនីយដ្ឋាន មជ្ឈមណ្ឌល ឬទីកន្លែងសមរម្យនានា, ការសង់រោងពិធីនៅលើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវ ត្រូវបានហាមឃាត់ដាច់ខាត, អ្នកចូលរួមក្នុងពិធីទាំងអស់ ត្រូវបង្ហាញ បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ ស្កេន QR Code,  ពាក់ម៉ាស់ វាស់ស្ទង់សីតុណ្ហភាព និងអាល់កុល ជែល  សម្អាតដៃ , ម្ចាស់ផ្តើមពិធី ឪពុកម្ដាយ កូនកំលោះ កូនក្រមុំ អ្នកកំដរ អ្នកភ្ជួងអាចារ្យ អ្នកផ្លូវចៅមហាចុងភៅ អ្នកបម្រើសេវាម្ហូបអាហារ-ភេសជ្ជៈ អ្នកភ្លេង អ្នកចម្រៀង និងអ្នកដទៃទៀត ដែលត្រូវនៅកៀកគ្នា ក្នុងអំឡុងពេលរៀបចំ ពិធីត្រូវធ្វើតេស្ករហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ នៅមុនពេលចាប់ផ្តើមពិធីហើយភ្ញៀវ ដែលចូលរួមពិធី ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សផងដែរ ។

ជាមួយគ្នា នោះ ក្រសួងវប្បធម៌  បានលើកទឹកចិត្តឲ្យកាត់បន្ថយជំនួបដោយផ្ទាល់ ចំពោះកិច្ចការណាដែលអាចអនុវត្តបានពីចម្ងាយ ដូចជា ការអញ្ជើញភ្ញៀវតាមទូរស័ព្ទ បណ្តាញទាក់ទងសង្គម ឬមធ្យោបាយផ្សេងៗទៀត ហើយការចងចំណងដៃអាចធ្វើឡើងតាម សេវាកម្មផ្សេងៗ ដូចជាតាមប្រព័ន្ធធនាគារ ឬសេវាផ្ទេរប្រាក់ផ្សេងៗជាដើម។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន  បានមានប្រសាសន៍ក្នុងពិធីសម្ពោធទីស្តីការថ្មីនៃអគារក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់កាលពីព្រឹកម្សិលមិញ ដោយអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ជាធម្មតាតែតម្រូវឲ្យមានការចូលរួមពីភ្ញៀវត្រឹមតែ២០០នាក់ប៉ុណ្ណោះហើយក្នុងចំណោម២០០នាក់នេះ មិនបូកបញ្ចូលអ្នកភ្លេង អាចារ្យ និងអ្នកបម្រើសេវាកម្មផ្សេងទៀតឡើយ  ៕ (មានជ័យ)

pm


 


ថ្ងៃអង្គារ, 09 ខែវិច្ឆិកា 2021 18:33  មានជ័យ