BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជនជាតិចិនម្នាក់ ដែលចាញ់បោកគេពីប្រទេសចិន ឱ្យមកធ្វើការនៅប្រទេសកម្ពុជាត្រូវជួយសង្គ្រោះ

ថ្ងៃអង្គារ, 09 ខែវិច្ឆិកា 2021 16:51  ហេង សំណាង

photo_2021-11-09_16-36-26

ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានពិនិត្យឃើញមានជនជាតិចិនម្នាក់ដែលបានអះអាងថាត្រូវបានជនជាតិចិនដូចគ្នា ឆបោកពីប្រទេសចិនឱ្យមកបម្រើការងារដោយខុសច្បាប់ នៅក្រុមហ៊ុន Internet Investment Park នៅខេត្តពោធិ៍សាត់ដែលនៅទីនោះមានការគំរាមកំហែងនិងបិទសិទ្ធិសេរីភាពទៀតផងហើយ បុរសជនជាតិចិនរូបនេះបានផ្ញើសារចូលក្នុងគេហទំព័រ facebook ផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានខ្លឹមសារដូចខាងក្រោម ÷ (បកប្រែក្រៅផ្លូវការ)

សួស្តីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំគឺជាជនជាតិចិនម្នាក់ត្រូវបានគេឆបោកពីប្រទេសចិនឲ្យមកធ្វើការនៅក្រុមហ៊ុនវិនិយោគ ផ្នែកអ៊ីនធឺណិត (Internet Investment Park) នៅខេត្តពោធិ៍សាត់។ នៅទីនេះមានគេឱ្យខ្ញុំកុហកអ្នកដទៃ ប៉ុន្តែខ្ញុំខ្លាចមិនហ៊ាននិយាយនោះទេ។ ខ្ញុំបានព្យាយាមស្វែងរកការសង្គ្រោះដោយសម្ងាត់អស់រយៈពេលជាង ២ខែមកហើយ ប៉ុន្តែពុំទាន់មានដំណឹងនោះឡើយ។ បច្ចុប្បន្នខ្ញុំមានជំងឺធ្ងន់ធ្ងរ និងពុំអាចទៅធ្វើការបាននោះទេ ខ្ញុំបាត់បង់តម្លៃសម្រាប់ពួកគេហើយ។ មនុស្សម្នាក់ អ្នកដែលធ្លាប់បានកុហកខ្ញុំ នោះនិយាយថានឹងលក់ខ្ញុំឱ្យទៅអ្នកដទៃ … ខ្ញុំខ្លាចខ្លាំងណាស់ និងគ្មានជំនួយទេ។ ខ្ញុំសង្ឃឹមថាសម្ដេចអាចជួយសង្គ្រោះខ្ញុំបាន។

បន្ទាប់ពីបានទទួលព័ត៌មាននេះ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើចំណាត់ការករណីនេះ ជូនក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីជាសមត្ថកិច្ចក្នុងការអនុវត្តជំនាញ។ យោងតាមរបាយការណ៍បឋមពីក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃចន្ទ័ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅពិនិត្យផ្ទាល់ និងធ្វើការបំពេញនីតិវិធីជំនាញពាក់ពន្ធ័ព្រមទាំងធ្វើការប្រគល់ - ទទួលយកជនរងគ្រោះជាជនជាតិចិនម្នាក់ឈ្មោះ Xiong Liqiang អាយុ២៣ឆ្នាំ នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិការខាងលើ មានការសម្របសម្រួល និងចូលរួមដោយលោកព្រះរាជអាជ្ញា អម សាលាដំបូងខេត្តពោធិ៍សាត់ និងបុគ្គលតំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ *ជនរងគ្រោះខាងលើត្រូវបានប្រគល់ជូនជំនាញផែនការងារអន្តោប្រវេសន៍ ដើម្បីអនុវត្តវិធានការជំនាញស្របតាមនីតិវិធី៕


ថ្ងៃអង្គារ, 09 ខែវិច្ឆិកា 2021 16:51  ហេង សំណាង