BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អបអរសាទរខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិចិ្ឆកា ១៩៥៣ - ០៩ វិចិ្ឆកា ២០២១!

ថ្ងៃអង្គារ, 09 ខែវិច្ឆិកា 2021 08:31  ហេង សំណាង

MergedImages (28) (1)

ព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ភ្លាមៗបន្ទាប់ពីបានទទួលឯករាជ្យ ព្រះករុណា ព្រះបរមរតនកោដ្ឋ បានព្រះសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលសាធារណរដ្ឋបារាំង ដោយទ្រង់ប្រកាសបញ្ជាក់ថាៈ «ចាប់ពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ តទៅគឺកម្ពុជាជាប្រទេសឯករាជ្យមួយមិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយនោះឡើយ ហើយកម្ពុជានឹងស្រលាញ់រាប់អានបារាំង ក្នុងឋានៈជាប្រទេសឯករាជ្យដូចគ្នា»។ នៅលើទំព័របណ្តាញសង្គមឈ្មោះ Royal du Cambodge ធ្លាប់បានដកស្រង់នូវព្រះរាជឱង្ការនៃព្រះបិតាឯករាជ្យដែលមានខ្លឹមសារជាអាទិ៍ថា «ខ្ញុំជឿជាក់ថាការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះនឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើងឲ្យឆ្លងសមុទ្រគ្រោះថ្នាក់ដែលមាននៅមុខយើងនេះបានផុតស្រឡះដោយជ័យមង្គល»។

យើងសូមចងចាំ និងសូមសម្តែងនូវអភិវន្ទកិច្ចប្រកបដោយគុណូបក្ការៈដោយស្មោះបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមេយនកោដ្ឋ ព្រះបិតាឯករាជ្យជាតុ និងបុព្វបុរសខ្មែរ ដែលបានតស៊ូធ្វើពលិកម្មយ៉ាងធំធេង ក្នុងបុព្វហេតុទាមទារឯករាជ្យ និងកសាងមាតុភូមិកម្ពុជា។

photo_2021-11-09_06-55-20

យើងជឿជាក់យ៉ាងមុតមាំថា ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី របស់ជាតិមួយ គឺមានសារសំខាន់និងតម្លៃដែលគ្មានអ្វីប្រៀបប្រដូចបានឡើយ ហើយដោយផ្តើមចេញពីចំណុចនេះធ្វើឱ្យប្រជាពលរដ្ឋមានកិត្តិយស សេចក្ដីថ្លៃថ្នូរ សេរីភាព សិទ្ធិស្វ័យសម្រេច ដើម្បីកសាងជាតិឆ្ពោះទៅរកត្រើយសុភមង្គល និងភាពថ្កុំថ្កើងរុងរឿង ហើយនិងការគោរព សិទ្ធិមនុស្ស សេរីភាព នីតិរដ្ឋ និងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពិតប្រាកដ។

យើងជឿជាក់ផងដែរថា ការកសាងទំនុកទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ និងក្នុងចំណោមអ្នកនយោបាយខ្មែរស្រឡាញ់សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃឯកភាពជាតិ ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាពតរៀងទៅ។

យើងសូមថ្វាយមហាព្រះរាជកុសល ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានធ្វើរះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តម ក្នុងការទាមទារឯករាជ្យភាពពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

photo_2021-11-09_06-55-21

photo_2021-11-09_06-55-21 (2)

 


ថ្ងៃអង្គារ, 09 ខែវិច្ឆិកា 2021 08:31  ហេង សំណាង