Reuters-
ការវាយប្រហារដោយ ដ្រូន ឆ្ពោះទៅរកផ្ទះនាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យបានធ្វើឡើងដោយពួកសកម្មប្រយុទ្ធដែលគាំទ្រដោយពួកអៀរ៉ង់,មន្រ្តីសន្តិសុខអៀរ៉ាក់និងប្រភពយោធាបាននិយាយ,ប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមនិយមអៀរ៉ង់ចូលរួមក្នុងការបោះឆ្នោតបាននិយាយថាមិនមានភាពត្រឹមត្រូវ។ ប៉ុន្តែសាធារណរដ្ឋអុីស្លាមដែលនៅជិតខាងនេះ មិនបានថ្កោលទោសការវាយប្រហារនេះទេ ខណៈដែលទីក្រុង Teheran ហាក់ដូចជាយកចិត្តទុកដាក់ក្នុងការបញ្ចៀសនូវអំពើហឹង្សារនៃភាគខាងកើតរបស់ប្រទេសខ្លួនទៅវិញ ,ប្រភពនៃអ្នកវិភាគឯករាជ្យបាននិយាយ ។
លោកនាយករដ្ឋមន្ត្រី Mustafa Al-Kadhimi បានគេចផុតពីការរងគ្រោះ នៅពេលដែលដ្រូន៣គ្រឿងដែលផ្ទុកទៅដោយជាតិផ្ទុះបានហោះសំដៅទៅគេហដ្ឋានរបស់លោកនៅក្នុងទីក្រុងបាដាដ អង្គរក្សរបស់លោកជាច្រើននាក់បានរងរបួស។ ឧប្បត្តិហេតុនេះបានឡើងកំដៅនៅក្នុងអៀរ៉ាក់ ដោយសារក្រុមយោធាដែលគាំទ្រដោយអៀរ៉ង់ មិនយល់ព្រមចំពោះលទ្ធផលបោះឆ្នោតជាសកលកាលពីខែមុន ដែលខ្លួនទទួលបាននូវការបរាជ័យយ៉ាងធ្ងន់ធ្ងរនិងបាត់បង់អាសនៈនៅក្នុងសភាយ៉ាងច្រើន។
ប្រជាពលរដ្ឋអៀរ៉ាក់មានការភ័យខ្លាចថាភាពតឹងតែងក្នុងចំណោម ពួកក្រុមមូស្លីមនិកាយ Shiit ដែលគ្របដណ្តប់នៅក្នុងរដ្ឋាភិបាលនិងស្ថាប័ន្រសំខាន់ៗរបស់រដ្ឋ និងក្រុមយោធាដែលក្អេងក្អាង អាចនាំឲ្យមានទំនាស់ឬការប៉ះទង្គិចជាសង្រ្គាមស៊ីវិល បើសិនជាឧបទ្ទវហេតុរបៀបនេះនៅបន្តរមាន។ ទីក្រុងបាដាដមានសភាពស្ងប់ស្ងាត់និងទូលាយជាងធម្មតាកាលពីថ្ងៃច័ន្ទ និងមានដាក់បន្ថែមនូវប៉ុស្ត៍ត្រួតពិនិត្យប៉ូលីសនិងទាហ៊ានក្នុងរដ្ឋធានី ក្នុងគោលបំណងប្រុងប្រយ័ត្ននិងទប់ស្កាត់សភាពការណ៍។
មន្ត្រីនិងអ្នកវិភាគបាននិយាយថា ការវាយប្រហារនេះជាសារមួយរបស់ក្រុមសកម្មប្រយុទ្ធ ថាពួកគេមានបំណងនឹងបង្ករនូវអំពើរហឹង្សារ បើសិនជាពួកគេត្រូវបានផាត់ចេញពីរដ្ឋាភិបាល ឬក៏រចនាសម្ព័នរដ្ឋសំខាន់ៗដែលគេធ្លាប់កាន់កាប់ត្រូវរបូតពីកណ្តាប់ដៃគេ។