Teheran-
អៀរ៉ង់បានធ្វើសមយុទ្ធយោធាជើងគោក ជើងទឹក និងជើងអកាសមួយដ៏ធំបន្ទាប់ពីរយៈពេលដ៏ខ្លី ដែលអង្គភាពឆ្មាំបដីវត្តិអុីស្លាម (IRGC) ហើយនឹងកងនាវីសហរដ្ឋអាមេរិកបានប្រឈមមុខដាក់គ្នាក្នុងសមុទ្ទ Oman ក្នុងការចាប់កប៉ាល់ដឹកប្រេង។ សមយុទ្ធបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ដែលគេរំពឹងថានឹងមានការដាក់បញ្ចូលគ្នាជាមួយនឹងទាហ៊ាន នាវាចម្បាំង រថពាសដែក យន្តហោះដែលមានមនុស្សបើក និងគ្មានមនុស្សបើកមីស៊ីល និងប្រព័ន្ធរ៉ាដា ទាំងនៅក្នុងប្រព័ន្ធវាយលុក និងការពារ។
Abdolrahim Mousavi អគ្គមេបញ្ជាការកងទ័ពអៀរ៉ង់ បានប្រាប់ទូរទស្សន៍រដ្ឋថា លំហាត់សមយុទ្ធនេះនឹងធ្វើនៅកន្លែងមួយក្នុងរង្វង់១លានគីឡូម៉ែត្រការ៉េខាងកើតនៃច្រក Hormuz សមុទ្ទ Oman និងផ្នែកភាគខាងជើងនៃមហាសមុទ្ទឥណ្ឌា។ នៅលើដីសមយុទ្ធនឹងធ្វើនៅក្នុងកន្លែងជាទូទៅ ប៉ែកខាងត្បូងនៃខេត្ត Sistan និង Balochistan និង Hormozgan និងបន្ថែមទៀតនៅលើឆ្នេរ Makran ។
“ចាប់តាំងពីយើងបានដឹងថា សត្រូវកំពុងព្យាយាមប្រមូលនូវព័ត៌មានដែលគេត្រូវការបន្ទាប់ពីកងទ័ពរបស់យើងបានធ្វើការចល័តនៅក្នុងកន្លែងនេះ ចាប់តាំងពីថ្ងៃនេះតទៅយើងនឹងបង្កើននូវការកិច្ចខិតខំប្រឹងប្រែងតាមដានមើលចលនារបស់សត្រូវដែលបានចាប់ផ្តើមប៉ុន្មានថ្ងៃមុននេះ” លោកបាននិយាយពីភាគខាងត្បូងនៃកំពង់ផែ Konorak ។ Mousavi ក៏បានលំអិតផងដែរថា ថ្ងៃទី១នៃសមយុទ្ធ ដែលរំពឹងថានឹងមានរយៈពេលជាច្រើនថ្ងៃ នាវានិងកុម៉្មង់ដូនិងហាត់សមប្រតិបត្តិការបំបែកខ្សែរត្រៀមសត្រូវដែលឡើងពីសមុទ្ទ ខណៈដែលកងកម្លាំងអៀរ៉ង់ និងមុីស៊ីលព្រមទាំងប្រព័ន្ធរ៉ាដាការពារជួរឆ្នេរខ្សាច់។
ទូរទស្សន៍របស់រដ្ឋ បានបញ្ចាំងរូបភាព នាវាតូចៗដែលមានល្បឿនលឿនបើកចុះឡើងក្នុងសមុទ្ទ ទាហ៊ានរត់ឡើងលើឧទ្ធម្ភាគចក្រប្រយុទ្ធ និងកងកុម៉្មង់ដូលោតឆ័ត្រពីលើយន្តហោះចុះមកឆ្នេរខ្សាច់។ កងទ័ពអៀរ៉ង់និងអង្គភាពឆ្មាំបដិវត្តិន៍អុីស្លាម (IRGC) បានធ្វើសមយុទ្ធជាច្រើនកន្លែងនៅក្នុងប្រទេស ក្នុងរយៈពេលប៉ុន្មានខែមុន នៅពេលដែលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក, និងមានការគំរាមកំហែងពីអុីស្រាអែល, ហើយក៏មានការមិនចុះសម្រុងគ្នាជាមួយនឹងប្រទេសជិតខាងទិសអាគ្នេយ៍ Azerbaijan ផងដែរ៕