សេដ្ឋីនីវៀតណាមដែលឈ្មោះត្រូវបានមហាវិទ្យាល័យ Oxford យកមកប្តូរជាសាលាមួយជាផ្លូវការ គឺជាមនុស្សដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្នរវាងនឹងប្រទេសដែលប្រកាន់របបកុម្មុយនិស្ត។ វិទ្យាល័យ Linacre នឹងក្លាយទៅជាវិទ្យាល័យ Thao បន្ទាប់ពីលោកស្រី Nguyen Thi Phuong Thao ដែលជាសេដ្ឋីនីទី១របស់វៀតណាម ដែលមានប្រាក់រាប់ពាន់លានដុល្លារ បានផ្តល់ជាអំណោយជាទឹកប្រាក់ចំនួន ១៥៥ លានផោន។
កិច្ចព្រមព្រៀងនេះបានជះឲ្យមានភាពចម្រូងចម្រាស់ចំពេលដែលមានអំណះអំណាងថាវិទ្យាល័យនេះ, ដែលត្រូវបានពណ៌នាថាមានភាពស្រស់បំព្រងខៀវស្រងាត់ជាងគេ, ត្រូវបានផ្តល់ជាកិត្តិយសចំពោះសេដ្ឋីនីដែលជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Viet jet Air និងត្រូវបានគេផាកពិន័យជាច្រើនដងក្នុងការដែលប្រើប្រាស់អ្នកបំរើការក្នុងយន្តហោះអាក្រាតកាយពាក់កណ្តាលខ្លួន។
តាមរយៈសារអ៊ីម៉ែលកាលពីថ្ងៃអាទិត្យបានបញ្ចេញឲ្យដឹងថា លោកស្រី Thao និងស្វាមីរបស់នាង Nguyen Thanh Hung មានទំនាក់ទំនងជិតស្និទទៅនឹងរដ្ឋាភិបាលវៀតណាម ដែលគេបានវិនិច្ឆ័យថាជាប្រទេសមួយដែលមានកំណត់ត្រានៃការរំលោភសិទ្ធមនុស្សអាក្រក់ជាងគេក្នុងពិភពលោក។ វិទ្យាល័យ Linacre ត្រូវបានគេដាក់ឈ្មោះបន្ទាប់ពីនិស្សិតអាហារូបករណ៍នាសតវត្សរ៍ទី១៥ Thomas Linacre ដែលមានមោទនភាពក្នុងការប្តេជ្ញារចិត្តធ្វើឲ្យមានសេរីភាពក្នុងការបញ្ចេញមតិ និងទទូចឲ្យនិស្សិតដើរតាមក្រមប្រតិបត្តិដែលពិពណ៌នាអំពីការនិយាយស្តីដោយសេរីនៅក្នុងមហាវិទ្យាល័យ។
ក្រុមហ៊ុនអាណាព្យាបាល Vietjet Air នៅក្នុងទំព័រវ៉ែបសាយរបស់ខ្លួន ធ្លាប់មានទំនាក់ទំនងដ៏ប្រពៃជាមួយនឹងរដ្ឋាភិបាលវៀតណាម ក្រសួងនិងអាជ្ញាធរនៅនឹងកន្លែង។ កាលពីដើមឆ្នាំនេះ គេបានផ្តល់ជាអំណោយប្រហែលជា ២០០,០០០ផោន ទៅឲ្យសហជីពយុវជនកុម្មុយនិស្តនៃក្រុងហូជីមិញនៅក្នុងប្រទេស។ បណ្ឌិត Hung បានថតរូបជានៅកន្លែងទទួលភ្ញៀវ កាលពីខែមិនាមុនជាមួយមន្ត្រីជានខ្ពស់នៃរដ្ឋាភិបាលវៀតណាម លោក Cao Tien Dung ហើយក៏បានថតរូបកាន់ដៃគ្នាជាមួយលោក Xi Jing Ping និងនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xsan Phum ផងដែរ។
លោកស្រី Thao នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្នជាមួយវិមានក្រឹមឡាំង បន្ទាប់ពីបានក្លាយទៅជាសេដ្ឋីនីដែលមានប្រាក់វាល់លាននៅរុស្សីកាលពីអាយុ២១ឆ្នាំ ដោយបាននាំចូលម៉ាស៊ីន fax ពីរុស្សី និងកៅស៊ូទៅមូស្គូ, នាងត្រូវបានបញ្ជូនឲ្យទៅរៀននៅមូស្គូកាលពីនៅវ័យ១៧ឆ្នាំក្នុងឋានៈជានិស្សិតឆ្លាតវៃដោយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម៕