BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ រកឃើញថ្នាំញៀនចំនួន ០៨កញ្ចប់

ថ្ងៃអាទិត្យ, 07 ខែវិច្ឆិកា 2021 09:57  ហេង សំណាង

photo_2021-11-07_09-14-05

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាម បានចុះល្បាតមកដល់ចំណុចផ្លូវកែងស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី បានឃើញជនសង្ស័យចំនួន៣នាក់ កំពុងដើរឆ្ពោះទៅរង្វង់មូលទូក សមត្ថកិច្ចក៏បានឃាត់សួរនាំជនសង្ស័យ ០៣នាក់ នោះតែត្រូវបានជនសង្ស័យម្នាក់រត់គេចខ្លួនបាត់នៅសល់ជនសង្ស័យចំនួន ០២នាក់ សមត្ថកិច្ចបានធ្វើការឆែកឆេរលើខ្លួនជនសង្ស័យចំនួន ០២នាក់ ខាងលើរកឃើញថ្នាំញៀនចំនួន ០៨កញ្ចប់ ទូរស័ព្ទដៃចំនួន ០១គ្រឿង ឃើញដូចនេះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ បញ្ជូនមកអធិការដ្ឋាននគរបានក្រុងកំពង់ឆ្នាំងតែម្ដង។

ជនសង្ស័យទាំង ០២នាក់នោះមាន៖ 
១/ ឈ្មោះ ឈឿង ចាន់ធឿន (ម្ចាស់ថ្នាំញៀន) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង.ខេត្ដកំពង់ឆ្នាំង 
២/ ឈ្មោះ មាន ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុង.ខេត្ដកំពង់ឆ្នាំង។
ជនសង្ស័យរួម និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តចាត់ការតាមនីតិវិធី៕


ថ្ងៃអាទិត្យ, 07 ខែវិច្ឆិកា 2021 09:57  ហេង សំណាង