BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់មុខសញ្ញាចោរបានសរុប ១០នាក់ ដកហូតវត្ថុតាងបានមួយចំនួនបន្ដស្រាវជ្រាវបន្ត

ថ្ងៃអាទិត្យ, 07 ខែវិច្ឆិកា 2021 09:40  ហេង សំណាង

កំពង់ស្ពឺ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់់ស្ពឺ បញ្ជាឱ្យការិយាល័យព្រហ្មទណ្ឌខេត្ដចុះសហការបើកប្រតិបត្ដិការស្រាវជ្រាវ ឈានទៅបង្ក្រាបមុខសញ្ញាចោរនៅកំពង់ស្ពឺ អោយខាងតែបាន។ លទ្ធផលល្បាត និងកិច្ចប្រតិបត្តិការរបស់ស្រុកសំរោងទង កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៣.៣០នាទី កម្លាំងល្បាតបានជួបជនរងគ្រោះ ផ្លូវ៤១ គឺឡូម៉ែត ភូមិចាស ឃុំព្រៃញាតិ ស្រុកគងពិសី ថាមានជនសង្ស័យ ៣នាក់ ជិះម៉ូតូ ១គ្រឿង បានធាក់គាត់ដួលហើយលើកយកម៉ូតូជិះទៅទិសខាងជើង។ 

លុះដល់ម៉ោង ០៣ និង ៥០ នាទី កម្លាំងសមត្ថកិច្ចបានឃាត់ឈ្មោះ ណៃ គីនថុង ហៅចិន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន នៅចំណុចខ្នងប្រឡាយតាហោ ភូមិត្រពាំង ថ្មឃុំរលាំងចក ស្រុកសំរោងទង ដកហូតម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ ១២៥ សេរី ២០២១ ពណ៍ខ្មៅ គ្មានស្លាកលេខ ដែលពាក់ព័ន្ធនឹងករណីធាក់ប្លន់នៅតាមផ្លូវលេខ៤១ ត្រង់ចំណុចភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី។

ដោយបានកិច្ចសហការពីជំនាញពាក់ព័ន្ធ នគរបាលស្រុកសំរោងទង ស្រាវជ្រាវឃាត់បក្ខពួកបានសរុប ៩នាក់បន្ថែមទៀត មកដល់ថៃ្ងទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។ 
ជនសង្ស័យរួមមាន៖ 
១- ប៉ាន ភារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង 
២- រិទ្ធ សារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន 
៣- មន ឡាយហៀង ហៅងើយ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។ 
៤- រិទ្ធ វាសនា ភេទប្រុស អាយុ២២ឆ្នាំ នៅផ្ទះសំណាក់សុខ ង៉ែត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ 
៥- ចន ពុទ្ធា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន 
៦- ណន ផានិត ហៅខ្លូ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងលាភ ឃុំធម្មតាអរ ស្រុកសំរោងទង 
៧- ឈ្មោះ ណុប បញ្ញា ប្រុស ១៨ឆ្នាំ ថ្នល់បំបែក សង្កាត់ស្វាយ ក្រុងច្បារមន 
៨- ឈ្មោះ ហេង សុខហាន ២០ឆ្នាំ ប្រជៀវបាត ឃុំទំពរ័មាស ស្រុកសំរោងទង 
៩- ឈ្មោះ ធី ចាន់ថេត ១៨ឆ្នាំ ភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។

photo_2021-11-07_09-06-04 (2)

photo_2021-11-07_09-06-03

photo_2021-11-07_09-06-04

តាមការបញ្ជាក់ពីជំនាញវត្ដុតាងមធ្យោបាយដកហូតរួមមានម៉ូតូ ០៦គ្រឿង ម៉ូតូជនរងគ្រោះ២គ្រឿង។ តាមការសាកសួរ និងពិនិត្យលើករណីក្រុមចោរសកម្មនេះបានធ្វើសកម្មភាព ០៨លើក ៖ មានឯកសារសុំណុំរឿងគ្រប់។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកសំរោងទងបានកសាងសំណុំរឿង និងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕


ថ្ងៃអាទិត្យ, 07 ខែវិច្ឆិកា 2021 09:40  ហេង សំណាង