រាជធានី ភ្នំពេញ ៖ ផ្ទះលេខ ១៦០A ផ្លូវ ០៧ ភូមិ រកា សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ បានឆ្លងចរន្តអគ្គិសនីឆេះសម្ភារៈស្តុកទុកសំរាប់លក់ដូរអស់ទាំងស្រុងនៅវេលាម៉ោង ១២និង១០ នាទី ថ្ងៃត្រង់ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
តាមរបាយការណ៍បានឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះ ទី រិទ្ធី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរប្រភេទសំណង ថ្មបេតុង (៤ម៉ែត្រ x ១៦ ម៉ែត្រ) ខូចខាតសម្ភារៈស្តុបទុកសំរាប់លក់ដូរអស់ទាំងស្រុងនឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ គ្មានមនុស្សរងរបួស ឬស្លាប់ឡើយចំពោះមូលហេតុឆ្លងចរន្តអគ្គិសនី ។
របាយការណ៍ បានឲ្យដឹងទៀតថាក្នុងការឆាបឆេះនេះមានរថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ដោយប្រើប្រាស់ទឹកអស់ ៥ឡាន ស្មើរ នឹង ២៨ម៉ែត្រគូប , រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ ឡាន ស្មើរ នឹង ១២ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង ១២និង៤ នាទី ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ៕