BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់នៅក្រុងកំពង់ឆ្នាំង

ថ្ងៃសៅរ៍, 06 ខែវិច្ឆិកា 2021 08:24  ហេង សំណាង

កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃសុក្រ ១៥រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០និង ០០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចចន្លោះគីឡូម៉ែត្រលេខ៨៩-៩០ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តមានម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0624. សឺមីរ៉ឺម៉កពណ៌សពាក់ស្លាកលេខព្រះសីហនុ4A-1944 បើកបរដោយឈ្មោះមានចន្ថា ភេទប្រុស អាយុ២៨ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិខ្មឹង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់(ឃាត់ខ្លួននៅកន្លែងកើតហេតុ) ។

photo_2021-11-06_07-32-01

មុនពេលកើតហេតុបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកបរមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FM-3907 កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបើកបរដោយឈ្មោះញិល រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បណ្តាលអោយស្លាប់ខណៈដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរ ។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះធ្វើការវាស់វែងនាំយកមធ្យោបាយទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ។ ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាក់ការទៅតាមនីតិវិធី ៕


ថ្ងៃសៅរ៍, 06 ខែវិច្ឆិកា 2021 08:24  ហេង សំណាង