BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នគរបាលស្រុកសំពៅលូន សហការបង្ក្រាបឃាត់ខ្លួនមេខ្យល់ម្នាក់និងពលរដ្ឋរងគ្រោះ១២នាក់ធ្វើការអប់រំ

ថ្ងៃសៅរ៍, 06 ខែវិច្ឆិកា 2021 08:09  ហេង សំណាង

បាត់ដំបង ៖ អនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹ មសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនដែលមានលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ បានដឹកនាំ កម្លាំងសហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដែលមានលោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាការ បានធ្វើការបង្ក្រាបករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនទៅប្រទេសថៃ០១ ករណីត្រង់ចំណុច ក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ។

photo_2021-11-06_07-28-42

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការទប់ស្កាត់ពលករបម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ចំនួន១២នាក់ (ស្រីចំនួន០៥នាក់ អនីតិជនចំនួន០២នាក់ ) និងឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ម្នាក់ឈ្មោះ សុខ សំណាង ហៅកូនង៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សុខ សំណាង ហៅកូនង៉ា បានសារភាពថាការនាំមនុស្សចេញទៅប្រទេសថៃនេះខ្លួនបានយកប្រាក់ថ្លៃធ្វើដំណើរពីពលករក្នុងម្នាក់ពី៦.៥០០បាត ទៅ១១.៥០០បាត ។
ករណីនេះសមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់។ រីឯ ប្រជាពលរដ្ឋរងគ្រោះ បានអប់រំណែនាំឱ្យវិលទៅលំនៅឋានវិញ៕


ថ្ងៃសៅរ៍, 06 ខែវិច្ឆិកា 2021 08:09  ហេង សំណាង