កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅពីថៃ្ងទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង០៩ និង០០នាទី អធិការនគរបាលស្រុកឧដុង្គដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន បានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឈានទៅឃាត់មុខសញ្ញាក្មេងទំនេីងចំនួន០២នាក់ ចំណោមបក្ខពួកជាច្រើនទៀត។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនេីង
ទី១-ឈ្មោះ អូន រក្សា ភេទប្រុ ស អាយុ២៣ឆ្នាំ នៅភូមិត្រាចទង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជាអ្នកកាន់ដាវក្នុងហេតុការណ៍ ខាងលើ។
ទី២-ឈ្មោះ អូន លីយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រាចទង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជាអ្នកកាន់ដំបងឈេី ក្នុងហេតុការណ៍ ខាងលើ។ រីឯបក្ខពួកផ្សេងទៀតគេចខ្លួន(កំពុងស្រាវជ្រាវបន្ដ )។
ប៉ុន្មានថ្ងៃនេះមានបណ្ដាញសង្គមហ្វេសប៊ុកបានបន្ដផ្សព្វផ្សាយ និងចែកចាយរូបភាពព័ត៌មានក្មេងទំនើងដែលស្រែកឡូឡារក្នុងរូបភាពកាន់ដំបងឈេី ដាវដែកស្រែករកអ្នកណាជេីងខ្លាំងចង់វៃគ្នា នៅក្នុងទិដ្ឋភាពដែលមានបងប្អូនពលរដ្ឋកំពុងតែបង់ត្រីដោយបង្ហាញអំពីសកម្មភាពអួតក្អេងក្អាងថាអាណាចង់វ៉ែអញចេញមក។
បច្ចុប្បន្នសមត្ថកិច្ចនគរបាល ស្រាវជ្រាវនិងឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដេីម្បីបំពេញនីតិវិធីបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការអនុវត្ដនីតិវិធីបន្ដ៕