ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលអាចឈរជើងម្ខាងបាន គឺជាការបង្ហាញដ៏ល្អមួយសម្រាប់សុខភាពហើយការឈរជើងម្ខាងបានល្អ អាចជួយបន្ថែមភាពរឹងមាំ និងអាយុវែងផងដែរ។
ការដែលអាចឈរជើងម្ខាង ត្រូវបានផ្សារភ្ជាប់ទៅនឹងការបង្កើនកម្រិតនៃសកម្មភាពក្នុងរាងកាយ និងការថយចុះហានិភ័យនៃការដួល ហើយក៏ពាក់ព័ន្ធជាមួយនឹងស្ថានភាព និងរយៈពេលនៃការរស់នៅផងដែរ។ មានមនុស្សប្រហែល ៣៧.៣ លាននាក់ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក ដែលមានស្ថានភាពធ្ងន់ធ្ងរល្មម ដែលត្រូវការការព្យាបាល ដោយសារការដួល។
អសមត្ថភាពក្នុងការរក្សាលំនឹងនៅជើងម្ខាងក្នុងរយៈពេល ២០ វិនាទី ឬយូរជាងនេះ ត្រូវបានបង្ហាញពីមនុស្សដែលមានសុខភាពល្អ នេះបើប្រៀបធៀបទៅនឹងការកើនឡើងនូវហានិភ័យនៃការខូចខាតសរសៃឈាមតូចៗនៅក្នុងខួរក្បាល និងការកាត់បន្ថយសមត្ថភាពក្នុងយល់ដឹងគំនិតថ្មីៗផងដែរ។
ហេតុអ្វីបានជាការឈរជើងម្ខាងមានសារៈសំខាន់?
ទិន្នន័យមួយបានបង្ហាញថា មនុស្សដែលអាចឈរជើងម្ខាងមានការផ្លាស់ប្តូររវាងបុរស និងស្ត្រីនៅអាយុខុសៗគ្នា ហើយអសមត្ថភាពក្នុងឈរជើងម្ខាងសម្រាប់ក្រុមមនុស្សដែលមានវ័យដូចគ្នា អាចបញ្ជាក់ពីបញ្ហាសុខភាពរបស់ពួកគេបាន។
នៅពេលដែលមានសុខភាពល្អ យើងពឹងផ្អែកលើប្រព័ន្ធសរសៃប្រសាទផ្នែកកណ្តាល និងខាងក្រៅរបស់យើង ដើម្បីបញ្ចូលព័ត៌មានទាំងអស់ដែលចេញមកពីញ្ញាណរបស់យើង (ភ្នែក ត្រចៀកខាងក្នុង និងការឆ្លើយតបពីសាច់ដុំ និងសន្លាក់) ។
បន្ទាប់មកយើងភ្ជាប់ទៅនឹងសាច់ដុំខាងស្តាំ (បាតជើង កជើង ជើង និងសាច់ដុំស្នូល ពេលខ្លះសូម្បីតែសាច់ដុំដៃ) ដើម្បីធ្វើការកែតម្រូវចាំបាច់នៅពេលណាមួយ ចំពោះឥរិយាបថរបស់យើងដើម្បីរក្សាជំហរឲ្យនៅត្រង់។
ការធ្វើលំហាត់ប្រាណកាន់តែច្រើន យើងនឹងមានការរក្សាលំនឹងបានល្អ រាងកាយធំជាងមុន នឹងទទួលផលប្រយោជន៍ទាំងផ្លូវកាយនិងផ្លូវចិត្ត ដោយសារតែការធ្វើសកម្មជាប្រចាំ។
បញ្ហាសុខភាពផ្សេងទៀត ក៏អាចប៉ះពាល់ដល់សកម្មភាពរាងកាយរបស់យើងផងដែរ ហើយត្រូវបានកំណត់លក្ខណៈដោយឥរិយាបថក្នុងការឈរ និងបាត់បង់ការរក្សាលំនឹង ដូចជា ជំងឺធ្លាក់ទឹកចិត្ត និងជំងឺពុកឆ្អឹង ដែលនាំឱ្យមានការកើនឡើងហានិភ័យនៃការដួល និងការបាក់ឆ្អឹង។ ឥរិយាបថឈរ ធ្វើឱ្យការឈរជើងម្ខាងទៀតកាន់តែពិបាកថែមទៀត។
តើអ្នកគួរចាប់ផ្តើមឈរជើងម្ខាងដែរឬទេ?
អ្នកអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការឈរជើងម្ខាងបានគ្រប់វ័យ និងធ្វើឱ្យការរក្សាលំនឹងរបស់អ្នកកាន់តែប្រសើរឡើងទៀតផង។ វាអាចមានផលពិបាកខ្លាំង ប្រសិនបើអ្នកមានជំងឺផ្នែកប្រព័ន្ធសរសៃប្រសាទ ប៉ុន្តែការសិក្សាមួយបានបង្ហាញពីភាពប្រសើរឡើងនៃការរក្សាលំនឹង បន្ទាប់ពីការធ្វើលំហាត់ប្រាណក្នុងលក្ខខណ្ឌជាច្រើន ហើយវាត្រូវបានគេដឹងថា អាចកាត់បន្ថយការដួលក្នុងស្ថានភាពផ្សេងទៀត។
នៅចក្រភពអង់គ្លេសប្រហែលមួយក្នុងចំណោមមនុស្សពេញវ័យបីនាក់ ដែលមានអាយុលើសពី ៦៥ ឆ្នាំ និងពាក់កណ្តាលនៃមនុស្សដែលមានអាយុលើសពី ៨០ ឆ្នាំ នឹងមានការដួលយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ។ របាយការណ៍របស់ Public Health England នាពេលថ្មីៗនេះ បានបង្ហាញថា កង្វះនៃការធ្វើសកម្មភាពរបស់មនុស្សចាស់ ដោយសារតែការរឹតត្បិតសង្គមក្នុងកំឡុងពេលមានជំងឺកូវីត-១៩ អាចបណ្តាលឱ្យមនុស្សចាស់ចំនួន ១១០,០០០ នាក់បានទទួលរងនូវការដួលនៅក្នុងឆ្នាំនេះ។
សម្រាប់មនុស្សដែលមានវ័យជាង ៧០ ឆ្នាំ ក៏មានភស្តុតាងបង្ហាញថា ការឈរនៅលើជើងនីមួយៗ ១ នាទីបីដងក្នុងមួយថ្ងៃ អាចជួយធ្វើឱ្យឆ្អឹងត្រគាកដែលមានដង់ស៊ីតេរ៉ែកាន់តែប្រសើរឡើង។ ឆ្អឹងត្រគាកដែលមានដង់ស៊ីតេរ៉ែខ្លាំង មានន័យថា ប្រសិនបើអ្នកដួល អ្នកទំនងជាមិនអាចមានការបាក់ឆ្អឹងទេ។
អត្តបទដកស្រង់ពី Misha Ketchell
បកប្រែនិងកែសម្រួលដោយលោក គីមម៉េង