BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ធនាគារ ព្រីនស៍ ចូលរួមវិនិយោគទឹកប្រាក់១៥លានដុល្លារ លើការចេញសញ្ញាបណ្ណ ក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2021 15:00  BeeTube News

fn-2021-11-04-11-17-39-1

(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ម.ក បានវិនិយោគទឹកប្រាក់ចំនួន១៥លានដុល្លារអាមេរិក លើសញ្ញាបណ្ណសាជីវកម្មឯកជនរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA) ដែលចេញដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ នៅក្នុងទីរួមខេត្តកណ្តាល ដែលមានផ្ទៃក្រឡាលាតសន្ធឹងនៅលើផ្ទៃដី ជាង២៦០០ហិកតា។ បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរ អាកាសយានដ្ឋានថ្មីនេះ នឹងក្លាយជាអាកាសយានដ្ឋានដ៏ធំជាងគេទីប្រាំបួន នៅលើពិភពលោក និងជាអាកាសយានដ្ឋានដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញ ដែលនឹងមកជំនួសឲ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់។

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា និងរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលកម្ពុជា។ សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានទទួលសិទ្ធិសម្បទានផ្តាច់មុខ លើអាកាសយានដ្ឋាននេះ ដែលរួមមាន៖ សិទ្ធិកម្មសិទ្ធិ ការរចនា ការសាងសង់ ហិរញ្ញប្បទាន ប្រតិបត្តិការ ការថែទាំ និងការគ្រប់គ្រងគម្រោងជាដើម។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃ ធនាគារ ព្រីនស៍ ម.ក បានថ្លែងថា «យើងពិតជាមានសេចក្តីសោមនស្ស និងមានកិត្តិយសខ្លាំងណាស់ ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា»

លោកបន្ដថា ជាមួយនឹងគម្រោងនេះផងដែរ វាពិតជាធ្វើឲ្យការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាមានការរីកចម្រើន ហើយអាចជាកំលាំងចលករមួយ ក្នុងការគាំទ្រ និងជំរុញដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។

fn-2021-11-04-11-17-33-0

fn-2021-11-04-11-17-33-1

បន្ថែមពីនេះ វាក៏ជាការសម្រេចចិត្តដ៏មានប្រសិទ្ធភាពមួយ ដែលធនាគារ ព្រីនស៍បានក្លាយជាដៃគូវិនិយោគ ជាមួយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានការជឿទុកចិត្ត និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានបង្កើតប្រតិបត្តិការអាជីវកម្មរបស់ខ្លួនយូរជាងគេនៅកម្ពុជា។

លោក ហ៊ន់ សុរចនា បានបន្ថែមទៀតថា ការចូលរួមនេះផងដែរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសជាតិដោយប្រយោល ដើម្បីជំរុញសេដ្ឋកិច្ច តាមរយៈការផ្តល់នូវជំនួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា។

ជាក់ស្តែង យើងក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រដល់តម្រូវការហិរញ្ញវត្ថុរបស់អតិថិជនរបស់យើង លើគ្រប់វិស័យ មិនថាពួកគេជាអតិថិជនបុគ្គល អតិថិជនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ជាដើម ដើម្បីបំពេញនូវតម្រូវការហិរញ្ញវត្ថុរបស់ពួកគេឲ្យកាន់តែប្រសើរ។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងលោក ហ្គុយ ឆាយ អនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និង ធនាគារ ព្រីនស៍ ផងដែរ។

fn-2021-11-04-11-17-38-0

fn-2021-11-04-11-17-40-2

សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ ព្រីនស៍ ម.ក សូមចូលទៅកាន់គេហទំព័ររបស់យើងតាមរយៈ 

https://www.princebank.com.kh/ ឬចូលទៅកាន់ឆាណែល Telegram ផ្លូវការរបស់យើងតាម 

https://t.me/Princebankproducts ដើម្បីព័ត៌មានថ្មីៗ និងព័ត៌មានលម្អិតអំពីផលិតផល ឬ ប្រូម៉ូសិន (ការផ្សព្វផ្សាយ) នានា៕


ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2021 15:00  BeeTube News