រដ្ឋមន្ត្រីក្រសួងការពាជាតិអូស្ត្រាលី Peter Dutton បានជំរុញឲ្យបារាំងទុករឿងដែលមានអារម្មណ៍ឈឺចាប់នៃការបញ្ចប់កិច្ចសន្យានាវាមុជទឹកដោយឡែក ដើម្បីងាកមកមើលរឿងរ៉ាងដ៏មិនធម្មតាជាមួយចិននៅក្នុងតំបន់វិញ។មួយថ្ងៃបន្ទាប់ពី ឯកអគ្គរដ្ឋទូតបារាំងបានធ្វើការពិពណ៌នាអំពីការបញ្ចេញរបស់រដ្ឋាភិបាលអូស្ត្រាលីនូវអត្ថបទសារដែលលេចចេញជាថ្មី,Dutton បាននិយាយថាវាជារឿងធម្មតារបស់អ្នកការទូត ក្នុងការអាននូវសំណេរពីទីក្រុងប៉ារីស ហើយរដ្ឋាភិបាលរបស់លោក Emmanuel Macron ក៏ហាក់ដូចជាចង់បង្ហាញនូវរូបភាពជាមុននៃការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយដែរ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអូស្ត្រាលីបានធ្វើការការពារនូវការបែកធ្លាយ ដែលជាជំហ៊ានមួយដ៏សំខាន់ក្នុងការច្រានចោលនូអំណះអំណាងថា លោក Scott Morrison ជាមនុស្សភូតកុហក ព្រមទាំងបានធ្វើការវាយបកទៅវិញដោយនិយាយថា បារាំងជាមនុស្សចូលចិត្តមើលងាយមើលថោកគេ ។ ប្រធានព្រឹទ្ធសភាមកពីគណបក្សការងារ លោក Penny Wong បាននិយាយថា លោក Scott Morrison បានបង្ហាញថាលោកជាមនុស្សម្នាក់ដែលចូលចិត្តធ្វើឲ្យមានការវិលវល់ជាជាងបង្ហាញនូវភាពជិតស្និទ្ធនិងក្បាលរឹងមិនងាយយនឹងទទួលយក យើងគួរតែដោះស្រាយរឿងនេះឲ្យបានល្អប្រសើរ។
" អ្នកមិនបានធ្វើឲ្យប្រទេសមួយនេះមានសន្តិសុខបន្ថែមទៀតទេ តាមរយៈការបង្ហាញថាអ្នកបានប្រុងប្រៀបធ្វើឲ្យវាខូចខាតក្នុងតម្លៃណាមួយខូចខាតដល់សម្ព័ន្ធមិត្តនិងដៃគូរ " Wong បានប្រាបកាសែត ABC ។ " យើងធ្លាប់បានឃើញ អ្នកដឹកនាំម្នាក់ដែលធ្លាប់ធ្វើយ៉ាងដូច្នេះ ហើយមនុស្សនោះ គឺ Donald-J-Trump "។
ការបែកបាក់ដ៏មិនធម្មតារវាងអូស្ត្រាលីនិងបារាំង វាកើតចេញមកពីសេចក្តីសំរេចរបស់រដ្ឋាភិបាលលោក Scott Morrison ដែលបានដើរចេញពីគំរោងការដែលគាំទ្រដោយបារាំងក្នុងការផ្តល់នាវាមុជទឹកចំនួន១២គ្រឿងដែលដើរដោយប្រេងម៉ាស៊ូត ហើយបែរជាទៅទទួលយកជំនួយពីអាមេរិកនិងអង់គ្លេសនូនាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊ែរចំនួន៨គ្រឿងវិញ។
បន្ទាប់ពី Macron បានធ្វើការចោទប្រកាន់ Morrison ថាបាននិយាយភូតកុហកនៅលើរឿងនេះ, នាយករដ្ឋមន្ត្រីអូស្ត្រាលី បានច្រានចោលនូវអំណះអំណាងនេះ។