BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បង្រ្កាបទីតាំងផលិតលុយដុល្លាក្លែងក្លាយដែលកំពុងធ្វើចរាចរទៅលើទីផ្សារ រាប់លានដុល្លារ

ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2021 12:04  ហេង សំណាង

photo_2021-11-04_11-53-30-1

ថៃ : ប្រាក់ដុល្លាក្លែងក្លាយប្រមាណជិត៤លានដុល្លារ រួមជាមួយម៉ាសុីនផលិតចំនួន៣គ្រឿងត្រូវបានកម្លាំងសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃថៃចុះបង្ក្រាប ខណៈដែលក្រុមជនសង្ស័យទាំងនេះកំពុងធ្វើការឡាយបង្ហោះលក់តាមរយៈអនឡាញ។

កិច្ចប្រតិបត្តិការនៃការចរចារទិញលុយដុល្លារតាមរយៈអនឡាញ រហូតឈានដល់ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងខេត្តណាខនប៉ាធុំ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូស ម៉ាសុីនព្រីននិងផលិតប្រាក់ដុល្លាក្លែងក្លាយចំនួន៣គ្រឿងរួមជាមួយ នឹងលុយដុល្លារជាច្រើនដុំដែលកំពុងហាលសម្ងួតជាប្រភេទក្រដាសប្រាក់ ១០០ដុល្លារទាំងអស់។

photo_2021-11-04_11-53-30 (2)

photo_2021-11-04_11-53-33

photo_2021-11-04_11-53-31

តាមការសាកសួរ ពួកគេមានគ្នាចំនួន៤នាក់ សុទ្ធសឹងជានារីទាំងអស់ដោយជនសង្ស័យបានសារភាពថា ការផលិតដំបូងនេះបានចំនួន ៥០,០០០សន្លឹក ដោយបានបញ្ចេញធ្វើចរាចរទៅលើទីផ្សារអស់ចំនួន ១១,០០០សន្លឹកហើយ ជាក់ស្តែងនៅកន្លែងបង្ក្រាបមានចំនួនតែ ៣៩,០០០សន្លឹកតែប៉ុណ្ណោះ ដូច្នេះមានន័យថា លុយដុល្លារក្លែងក្លាយបានធ្វើចរាចរអស់ចំនួន ១,១០០,០០០ដុល្លារហើយ។

ជុំវិញបញ្ហានេះ សមត្ថកិច្ចថៃបានបញ្ជាក់ថា ក្រដាសប្រាក់ប្រភេទ ១០០ ដុល្លារនេះកម្លាំងជំនាញបានយកឱ្យខាងធនាគារពិនិត្យគឺ មានលក្ខណៈដូចទៅនិងក្រដាសប្រាក់ពិត៩៥% ដែលយើងមើលនឹងភ្នែកអាចមានការភ័ន្តច្រឡំដោយសមត្ថកិច្ចសន្និដ្ឋានថា ប្រាកដជាមានអ្នកជំនាញនៅពីក្រោយខ្នងក្នុងការផលិតប្រាក់ដុល្លារក្លែងក្លាយនេះ៕

photo_2021-11-04_11-53-31 (2)

photo_2021-11-04_11-53-32

photo_2021-11-04_11-53-31 (3)

 


ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2021 12:04  ហេង សំណាង