Aljazeera-
តុលាការមីយ៉ាន់ម៉ា បានបដិសេធការស្នើសុំឲ្យនៅក្រៅឃុំដោយបង់ប្រាក់ចំពោះ Danny Fenster អ្នកកាសែតអាមេរិកដែលបានជាប់ពន្ធនាគារកាលពី៥ខែមុន ព្រមទាំងបន្ថែមនូវការចោទប្រកាន់ថ្មីទៀត, មេធាវីរបស់លោកបាននិយាយ។ Fenster បានរងនូវការចោទប្រកាន់រួចមកហើយក្នុងករណី ញុះញង់ដែលជាការចោទប្រកាន់ថា បានផ្តល់ព័ត៌មានមិនពិតនិងធ្វើឲ្យមានការបះបោរ ដែលនឹងត្រូវផ្តន្ទារទោសលើសពី៣ឆ្នាំក្នុងពន្ធនាគារ។
Fenster ក៏ត្រូវបានចោទប្រកាន់ផងដែរក្នុងការបង្កើតសមាគមន៍ខុសច្បាប់ ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងទៅនឹងក្រុមប្រឆាំងខុសច្បាប់ ដែលនឹងអាចត្រូវជាប់ពន្ធនាគារពី២ទៅ៣ឆ្នាំ។ មេធាវីរបស់លោក គឺលោក Than Zaw Aung ,បាននិយាយថាការចោទប្រកាន់បន្ថែមថ្មីទៀត ក្នុងការរំលោភទៅនឹងច្បាប់អន្តោប្រវេសន្ត៍បានបន្ថែមកាលពីថ្ងៃពុធ នៅក្រោមខដែលមានចែង នឺងត្រូវជាប់ពន្ធនាគាររយៈពេលពី៍៦ខែទៅ៥ឆ្នាំ ក្នុងការរំលោភទៅនឹងលក្ខ័ណទិដ្ឋាការ។
សកម្មភាពរបស់តុលាការ បានកើតឡើងនៅក្នុងអម្លុងពេលនៃទស្សនកិច្ចទៅកាន់ មីយ៉ាន់ម៉ា ដោយលោក Bill Richardson , អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អ.ស.ប.។ លោកបាននិយាយថា លោកស្ថិតនៅក្នុងបេសកកម្មដើម្បីជជែកអំពីជំនួយផ្នែកមនុស្សធម៌ជាមួយមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលពោរពេញទៅដោយកំហឹង។ មីយ៉ាន់ម៉ា កំពុងជាប់ផុងទៅក្នុងអំពើហឹង្សារនិងការបះបោរនៃជនស៊ីវិល ចាប់តាំងពីពួកយោធាចាប់យកអំណាចកាលពីខែកុម្ភះ បណ្តេញមេដឹកនាំដែលកើតចេញពីការបោះឆ្នោត អ្នកស្រី អូងសានស៊ូជី។
ក្រុមបាតុករដែលប្រឆាំងទៅនឹងការចាប់យកអំណាច ដែលប្រឈមមុខទៅនឹងការវាយតប់ បាញ់សម្លាប់ ចាប់ខ្លួន បានប្រែក្លាយនិងកើនឡើងទៅជាការតស៊ូដោយចាប់កាន់អាវុធប្រឆាំងទៅនឹងរដ្ឋាភិបាលយោធា, ហើយអ្នកកាន់អាវុធទាំងអស់នោះមានសកម្មភាពយ៉ាងរស់រវើកជាច្រើនកន្លែងនៅក្នុងប្រទេស។
ទស្សនកិច្ចរបស់ Richardson ស្ថិតនៅក្នុងក្តីសង្ឃឹមថា លោកនឹងអាចស្វែងរកការដោះលែង Fenster ពីព្រោះលោកមានឈ្មោះល្បីល្បាញក្នុងការខិតខំប្រឹងប្រែងពីអតីតកាល ក្នុងការធ្វើឲ្យជនជាតិអាមេរិកកាំងដែលជាប់ឃុំឃាំងនៅក្នុងប្រទេសដែលពុំសូវមានទំនាក់ទំនងល្អជាមួយអាមេរិកដូចជាកូរ៉េខាងជើងជាដើមឲ្យមានសេរីភាពឡើងវិញ៕