BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ប្រកាសលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ទៅធ្វើនៅដើមឆ្នាំ២០២២

ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2021 10:06  ហេង សំណាង

photo_2021-11-04_10-01-49

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់បាក់ឌុប) នឹងត្រូវលើកពេលទៅប្រឡងនៅដើមឆ្នាំ២០២២វិញ ដើម្បីអោយសិស្សថ្នាក់ទី១២ មានពេលត្រៀមបានច្រើនជាងមុន បន្ទាប់ពីក្រសួងទើបប្រកាសបើកដំណើរការសិក្សាគ្រប់កម្រិតឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី និងស្របពេលកម្ពុជាប្រកាសបើកប្រទេសពេញលេញផងដែរ ។ ការបញ្ជាក់បែបនេះ ក្នុងឱកាសឯកឧត្តម រដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យទស្សនកិច្ច និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថាកន្លងមកក្រសួងអប់រំធ្លាប់បានបញ្ជាក់ថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព ខណៈសម័យប្រឡងចាស់ ការប្រឡងបាក់ឌុបថ្នាក់ជាតិក្រសួងធ្លាប់បានកំណត់យក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នោះ៕


ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2021 10:06  ហេង សំណាង