BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំជាងគេបំផុតនឹងចូលជាធរមានក្នុងខែមករា, អាមេរិកនឹងមិនចូលរួម

ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2021 08:13  គុន ច័ន្ទរដ្ឋា

photo_2021-11-03_17-13-23

CNBC- 

កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធំជាងគេបំផុត, មានចិន តែមិនមានអាមេរិក,នឹងចូលជាធរមានក្នុងខែមករាឆ្នាំ២០២២។ វាបានចេញមកជាមួយនឹង អូស្ត្រាលី និង នូវ៉ែលហ្សេឡង់ដែលបានប្រកាសថា ពួកគេបានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងនេះរួចហើយ។ ដៃគូរសេដ្ឋកិច្ចដ៏ទូលំទូលាយនៅក្នុងតំបន់ RCEP បានចុះហត្ថលេខាដោយប្រទេសចំនួន១៥នៅក្នុងអាស៊ីប៉ាស៊ីហ្វិក ប្រទេសទាំងនោះរួមមានសមាជិកប្រទេសអាស៊ានទាំង១០និងដៃគូរពាណិជ្ជកម្មដ៏ធំរបស់ពួកគេ មាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិង នូវ៉ែលហ្សេឡង់។

អូស្ត្រាលីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ៍ថា គេបានផ្តល់នូវសច្ចាប័នរួចហើយព្រមទាំនូវ៉ែលហ្សឡង់ផងដែរ, ដែលជាការរៀបចំផ្លូវធ្វើឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមានក្នុងថ្ងៃទី១ មករា ២០២២ ហើយវានឹងធ្វើឲ្យ RCEP នេះក្លាយទៅជាព្រឹត្តិការណ៍មួយដ៏សំខាន់។ នូវ៉ែលហ្សេឡង់បានបញ្ជាក់ពីការផ្តល់សច្ចាប័នរបស់គេដាច់ដោយឡែកមួយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។

RCEP នឹងចូលជាធរមានក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីចំនួនតិចបំផុតនៃរដ្ឋជាសមាជិកអាស៊ាន៦ប្រទេស និង៣ប្រទេសដែលមិនមែនជាអាស៊ានដែលជាហត្ថលេខីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង។ ប្រទេសអាស៊ានដែលបានផ្តល់សច្ចាប័នរហូតមកដល់ពេលនេះមាន ប្រ៊ុយណេ កម្ពុជា ឡាវ សឹង្ហបុរី ថៃ និងវៀតណាម បើយោលទៅតាមវ៉ែបសាយរបស់ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី។

បន្ថែមទៅលើប្រទេស អូស្ត្រាលី នូវ៉ែលហ្សេឡង់ ប្រទេសដ៏ទែទៀតដែលនៅក្រៅអាស៊ានដែលបានផ្តល់សច្ចាប័នរួចហើយមាន ចិននិងជប៉ុន។ RCEP គ្របដណ្តប់ទៅលើទីផ្សារដែលមានប្រជាពលរដ្ឋចំនួន២,២ពាន់លាននាក់ និងទឹកប្រាក់ចំនួន ២៦,២ ពាន់ពាន់លានដុល្លារអាមេរិកនៃទិន្នន័យពិភពលោក។ ភាពជាដៃគូរនឹងបង្កើតនូវក្រុមពាណិជ្ជកម្មមួយដែលគ្របដណ្តប់ប្រហែលជា៣០%នៃចំនួនប្រជាពលរដ្ឋលើសាកលលោកព្រមទាងសេដ្ឋកិច្ចពិភពលោកផងដែរ៕


ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2021 08:13  គុន ច័ន្ទរដ្ឋា