BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្ស តែម្តងគត់នៅថ្ងៃចូលរៀនដំបូង

ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 22:03  Northeast Monkey

photo_2021-11-03_21-42-52
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្ស តែម្តងគត់នៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រះស្ថានអប់រំបើកដំណើរការ។

សេចក្តីណែនាំដដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន។ ដោយសង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន បានតម្រូវឱ្យសិស្សានុសិស្ស ដាក់តាមខ្លួននូវបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូដ-១៩ ជាពិសេសកុមារតូចៗ ដែលមិនទាន់ចេះថែទាំបណ្ណ ជាហេតុអាចបណ្តាលឱ្យខូចខាត ឬបាត់បង់បណ្ណ។

សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងស្នើ គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាទាំងអស់ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្តងគត់នៅថ្ងៃចូលរៀនដំបូងបន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ។ នៅថ្ងៃបន្តបន្ទាប់ មិនចាំបាច់ត្រួតពិនិត្យ ឬតម្រូវឱ្យសិស្សានុសិស្សបង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណីចាំបាច់សិស្សានុសិស្សអាចបង្ហាញច្បាប់ចម្លង ជាការស្រេច។ ជាមួយគ្នានេះ ត្រូវណែនាំដល់សិស្សានុសិស្ស ឱ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវនៅតាមគេហដ្ឋានរៀងខ្លួនៗ ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងមួយសន្លឹក ដាក់តាមខ្លួនជាប្រចាំ»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ប្រើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលថតចម្លងជំនួសបណ្ណដើម ដាក់តាមខ្លួន ដើម្បីចៀសវាងការខូចខាត ឬបាត់បង់ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានណែនាំបែបនេះ បន្ទាប់ពីបានពិនិត្យឃើញសិស្សានុសិស្សនៅទូទាំងប្រទេសតម្រូវឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងពេលពួកគេចូលរៀន ក្រោយសាលាត្រូវបានបើកទ្វារឡើងវិញនៅទូទាំងប្រទេសនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ ការដាក់បណ្ណចាក់វ៉ាក់សាំងតាមខ្លួនរបស់សិស្សានុសិស្សនេះ បានធ្វើឱ្យសម្តេចតេជោ ព្រួយបារម្ភពីការខូចខាត និងបាត់បង់បណ្ណចាក់វ៉ាក់សាំង ព្រោះក្មេងៗមិនចេះថែទាំ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានីខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូតាមសាលានានា ជួយសម្របសម្រួលក្នុងការថតចម្លងបណ្ណចាក់វ៉ាក់សាំងនេះសម្រាប់សិស្សប្រើប្រាស់។

សូមបញ្ជាក់ថា សាលាទាំងរដ្ឋ និងឯកជនគ្រប់កម្រិត បានបើកទ្វារឱ្យសិស្សសិក្សាដោយផ្ទាល់វិញហើយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយសិស្សដែលចូលរៀនតម្រូវឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំង និងអនុវត្តតាមវិធានសុខាភិបាល ដូចជាពាក់ម៉ាស់ និងលាងសំអាតដៃជាដើម មុនពេលចូលសិក្សា៕


ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 22:03  Northeast Monkey