Taipei-
តៃវ៉ាន់កាលពីថ្ងៃពុធ (ទី៣ ខែវិច្ឆិកា) បានទទួលស្វាគមន៍ទស្សនកិច្ចនៃគណៈប្រតិភូសភាអឺរ៉ុបជាលើកទី១នៅលើដីកោះ ដោយហៅទស្សនកិច្ចនេះថា វាមានសារៈសំខាន់និងជាទង្វើរចុងក្រោយ និងជាចំណងទាក់ទងដ៏រឹងមាំរវាងអឺរ៉ុបក្នុងអម្លុងពេលដែលមានភាពតានតឹងជាមួយក្រុងប៉េកាំង។ តៃវ៉ាន់ដែលចិនបានអះអាងថា ជាបូរណភាពដែនដីរបស់ខ្លួនព្រមទាំងបាននិយាយថា នឹងប្រើកំលាំងដើម្បីចាប់យកបើសិនជាមានការចាំបាច់, មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទសនៅអឺរ៉ុបណាមួយ លើកលែងតែទីក្រុងវ៉ាទីកង់, ប៉ុន្តែមានចំណងទាក់ទងយ៉ាងជ្រាលជ្រៅជាមួយនឹងប្រជាធិបតេយ្យសហគមន៍អឺរ៉ុប។
គណៈប្រតិភូនៃសហភាពអឺរ៉ុបដែលដឹកនាំដោយសមាជិកសភាជនជាតិបារាំង Raphael Glucksmann និងពិភាក្សាររឿងដ៏ស្មុគ្រស្មាញជាច្រើន រួមមានទាំងព័ត៌មានខុស និងការវាយប្រហារតាមប្រព័ន្ធវ៉េបសាយ ជាមួយនឹងមន្ត្រីតៃវ៉ាន់, ក្រសួងបាននិយាយ។ ទស្សនកិច្ចរយៈពេល៣ថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសភាអឺរ៉ុបផ្នែកកិច្ចការជ្រៀតជ្រែកពីបរទេស ដូចជាផ្សាយព័ត៌មានខុស និងដំណើរការប្រជាធិបតេយ្យ។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលនឹងចែករំលែកនូវបទពិសោធន៍ដែលពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងនានា ដូចជា "ការជ្រៀតជ្រែកពីបរទេស" ជាមួយនឹងគណៈប្រតិភូ។ "បទពិសោធន៍របស់តៃវ៉ាន់នៅក្នុងថ្លែងអំពីការវាយប្រហារម្តងហើយម្តងទៀតដែលប្រកបទៅដោយភាពស្មុគ្រស្មាញ តាមរយៈចលនានៃសង្គមទាំងមូល ដោយមិនហាមឃាត់នូវប្រជាធិតេយ្យ វាជារឿងសំខាន់មួយ" Glucksman បានចេញសេចក្តីថ្លែងការណ៍មុនចេញដំណើរទៅតៃវ៉ាន់៕