BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមគ្រួសារតាសង់សុីសប្រកាសលក់ផ្ទះដើម្បីដោះបំណុលគេ

ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 15:33  ហេង សំណាង

035m

ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែកដោយសារតែជាប់បំណុលគេច្រើនពេកសុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួនជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់លក់ក្នុងតម្លៃ ២២មុឺនដុលារ !
  
តារាកំប្លែងឪសង់សុីស អ្នកនាង កាឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេគឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំណូលមិនបានហើយបើទុកយូតទៀតគឺគ្មានលទ្ធភាពសងគេទេ ។ 
  

តារាចំរៀងអ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផងនៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។ 
 
តាមការបញ្ចាក់របស់កូនៗរបស់លោកតាសង់សុីសបានអោយដឹងថាគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយបានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។

037m

 

036m


 


ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 15:33  ហេង សំណាង