ប្រសិនបើអ្នកចម្អិនអាហារដែលមានដំឡូងទៀងទាត់ អ្នកប្រហែលជាឆ្ងល់ថាតើអ្នកអាចប្រើប្រាស់សំបកដំឡូងជាជាងគ្រាន់តែបោះវាចោលឬអត់។ វាហាក់ដូចជាខ្ជះខ្ជាយណាស់ដែលបោះសំបកដំឡូងចោល ហើយប្រសិនបើអ្នកជាមនុស្សដែលយល់ដឹងពីបរិស្ថានដូចមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក អ្នកប្រហែលជាកំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់អ្នកតាមដែលអាចធ្វើបាន។
នៅក្នុងចំណុចនេះយើងនឹងបង្ហាញពីការប្រើប្រាស់ល្អបំផុតរបស់សំបកដំឡូងបារាំងដែលអ្នកត្រូវសាកល្បងនៅឥលូវនេះ។
១. លាក់សក់ស្កូវបស់អ្នក
សក់ប្រែពណ៌ទៅជាស្កូវគឺជាធម្មជាតិទាំងស្រុង ប៉ុន្តែនេះមិនមានន័យថាអ្នកត្រូវតែទទួលយកសញ្ញានៃភាពចាស់នេះទេ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់! ប្រសិនបើអ្នកចង់បិទបាំងសក់ពណ៌ស្កូវរបស់អ្នកដោយមិនចាំបាច់ប្រើផលិតផលថ្លៃៗ ដែលមានជាតិគីមីច្រើន សូមសាកល្បងប្រើសំបកដំឡូងជំនួសវិញ។
វាជាមធ្យោបាយដោះស្រាយដ៏ចំលែកមួយ ប៉ុន្តែមនុស្សជាច្រើនបានដឹងយ៉ាងច្បាស់ថា សំបកដំឡូងអាចលាក់ពណ៌សក់របស់ពួកគេ។ ដើម្បីសាកល្បងវិធីនេះ អ្នកអាចដាក់សំបកដំឡូងដែលនៅសល់ទៅក្នុងឆ្នាំងមួយ បន្ទាប់មកបន្ថែមទឹកក្តៅ ហើយទុកឱ្យពុះរយៈពេល ៣០ នាទី។ នៅពេលអស់ពេលហើយ ទុកឱ្យត្រជាក់ បន្ទាប់មកយកវាមកលាងសក់បន្ទាប់ពីកក់សក់រួច។
២. ជំនួសម្សៅនំប៉័ងជាមួយសំបកដំឡូង
ម្ហូបដុតនំជាច្រើនត្រូវការម្សៅនំប៉័ង។ មិនថាអ្នកកំពុងធ្វើនំ Casserole, Mac 'n cheese, ប្រហិត, នំត្រី ឬអ្វីផ្សេងទៀតដែលត្រូវការម្សៅ អ្នកអាចសាកល្បងប្រើសំបកដំឡូងជំនួសវិញ។
ដើម្បីឱ្យសំបកដំឡូងមានសភាពដូចទៅនឹងម្សៅនំប៉័ង គួរតែកិនវានៅក្នុងម៉ាស៊ីនកិនរហូតដល់វាមានទំហំតូចៗ។ អ្នកមិនគួរទុកវាក្នុងម៉ាស៊ីនកិនយូរពេកទេ ព្រោះវានឹងអាចទៅជាស្អិតពេកក្នុងការចំអិន។
ការជំនួសម្សៅនំប៉័ងដោយសំបកដំឡូង អ្នកនឹងឃើញថា សំបកដំឡូងអាចចំអិនបានប្រហាក់ប្រហែលគ្នា។ ពួកវាក៏គ្មានជាតិ gluten ដែលអាចបណ្តាលឱ្យអ្នកដែលមានជំងឺ celiac ផងដែរ។
៣. ធ្វើដំណាប់ដំឡូង
ដំណាប់ដំឡូង គឺជាទឹកជ្រលក់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដែលត្រូវបានបង្កើតឡើងដោយការចំអិនស្ករ ទឹកដោះគោ និងសំបកដំឡូង។ មានរូបមន្តធ្វើម្ហូបដំណាប់ដំឡូងជាច្រើន ប៉ុន្តែភាគច្រើនត្រូវការសំបកដំឡូង ប្រេងផ្កាឈូករ័ត្ន ទឹកដោះគោ និងស្ករអំពៅ។
៤. ថ្នាំបំបាត់ឬសដូងបាតធម្មជាតិ
ការព្យាបាលឬសដូងបាត គឺមានតំលៃថ្លៃ ហើយវាមិនតែងតែមានប្រសិទ្ធភាពដូចការផ្សាយពាណិជ្ជកម្មនោះទេ។ ការព្យាបាលជាមួយសំបកដំឡូងតម្រូវឱ្យអ្នកត្រដុសសំបកដំឡូងឆៅមួយចំណិតលើស្បែក។ អ្នកក៏អាចរុំសំបកដំឡូងទៅកន្លែងដែលមានបញ្ហា ហើយទុកចោលរយៈពេល ២ ទៅ ៣ម៉ោង ក្នុងមួយដង។
ក៏ប៉ុន្តែ គ្មានការធានាថា ការព្យាបាលនេះនឹងមានប្រសិទ្ធភាពពិតប្រាកដទេ ជាពិសេសឱសថបុរាណទាំងនេះណែនាំអ្នក ឱ្យកប់សំបកដែលបានប្រើនៅក្នុងសួនច្បាររបស់អ្នក ដើម្បីបង្កើនឱកាសជោគជ័យរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ មនុស្សជាច្រើនសព្វថ្ងៃនេះអះអាងថា ការធ្វើបែបនេះពិតជាបានបំបាត់ឬសដូងបាតរបស់ពួកគេ ដូច្នេះអ្នកអាចសាកល្បងវាបាន។
៥. ប្រើក្នុងការថែរក្សាសម្ផស្សរបស់អ្នក
យើងធ្លាប់តែលឺថាត្រសក់ និងចេកអាចព្យាបាលសម្រស់ ប៉ុន្តែចុះបើប្រើសំបកដំឡូងវិញទៅជាយ៉ាងណា? អ្នកអាចប្រើសំបកដំឡូង ដើម្បីធ្វើឱ្យស្បែកភ្លឺនិងស ដោយបន្ថែមនូវអត្ថប្រយោជន៍ដល់សម្រស់ប្រចាំថ្ងៃថែមទៀត។ អ្នកអាចយកកំទេចសំបកដំឡូងមកបិទភ្ជាប់ទៅលើស្បែក ឬត្រដុសសំបកដំឡូងនៅលើតំបន់ដែលមានបញ្ហានៅពេលព្រឹក អាចព្យាបាលស្បែកដែលមានស្លាកស្នាម។ កំទេចសំបកដំឡូងក៏ត្រូវបានគេប្រើទៅលើក្លៀកខ្មៅ និងកាត់បន្ថយភាពជ្រីវជ្រួញ ហើយអាចត្រូវបានប្រើនៅក្រោមភ្នែករបស់អ្នក ដើម្បីកាត់បន្ថយថ្នក់ក្រោមភ្នែកទៀតផង។
៦. បន្ថែមទៅក្នុងជីកំប៉ុស្ត
ការបន្ថែមសំបកដំឡូងទៅក្នុងជីកំប៉ុស្តត្រូវបានផ្តល់ការណែនាំឱ្យធ្វើបែបនេះជាច្រើន។ អ្នកប្រហែលជាមានការព្រួយបារម្ភថា ការបន្ថែមសំបកដំឡូងទៅក្នុងជីកំប៉ុស្តរបស់អ្នក នឹងបណ្តាលឱ្យពួកវាដុះពន្លក ប៉ុន្តែនេះកម្រកើតជាបញ្ហាណាស់ ដោយសារតែសំបកដំឡូងស្តើង ហើយគំនរកំប៉ុសមានកំដៅក្តៅល្មមដែលធ្វើឱ្យសំបកដំឡូងត្រូវរលួយយ៉ាងឆាប់រហ័ស។
៧. សំបកដំឡូងបំពង
សំបកដំឡូងបារាំង ឬស្បែកដំឡូងបានទទួលការពេញនិយមយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ ឥឡូវនេះអ្នកអាចកុម្ម៉ង់សំបកដំឡូងបំពងលាយជាមួយឈីស បេខន ផ្សិតនិងអាហារឆ្ងាញ់ៗផ្សេងទៀតពីភោជនីយដ្ឋានអ៊ីតាលីជាច្រើន។
អ្នកក៏អាចធ្វើសំបកដំឡូងបំពងដោយខ្លួនឯងបាន ញ៉ាំជាមួយឈីស ឬទឹកជ្រលក់ដែលអ្នកចូលចិត្ត។
៨. ផលិតស្រាពីសំបកដំឡូង
ប្រសិនបើអ្នកជាអ្នកផលិតស្រាបៀរនៅផ្ទះ អ្នកគួរតែប្រើសំបកដំឡូងដើម្បីធ្វើជាស្រាដោយខ្លួនឯង។ ដោយប្រើសំបកដំឡូងជំនួសឱ្យដំឡូងដែលបានទិញ ជាពិសេសអ្នកអាចសន្សំសំចៃម្ហូបអាហារដែលនឹងត្រូវបោះចោល។
មានរូបមន្តជាច្រើនសម្រាប់ផលិតស្រាពីសំបកដំឡូង ប៉ុន្តែរូបមន្តល្អបំផុតមួយ គឺប្រើសំបកដំឡូង ១ ផោន ស្ករស ១/៣ ផោន និងដំបែ ១/៤ ផោន។ អ្នកត្រូវការធុងអាហារចំណុះ ៤ លីត្រសម្រាប់លាយចូលគ្នា! បន្ទាប់ពីលាយគ្រឿងផ្សំហើយ អ្នកត្រូវទុកធុងយ៉ាងហោចណាស់ ៧ ថ្ងៃដើម្បីឱ្យមានជាតិ fermentation ។
៩. ជួយសម្អាតខ្ទះដែក
របៀបធ្វើគឺសាមញ្ញ៖ ដាំទឹកហើយដាក់សំបកចូលប្រហែល ៥ នាទី បន្ទាប់មកបង្ហូរទឹកចេញពីខ្ទះ ហើយរង់ចាំឱ្យសំបកត្រជាក់បន្តិច។ ម្សៅដែលចេញពីសំបកដំឡូងបានជាប់ទៅនឹងភាពកខ្វក់ ឬជាតិកខ្វក់ផ្សេងៗនៅលើខ្ទះ ដែលជួយសម្អាតបានល្អ និងធ្វើឱ្យមិនជាប់ស្អិតលើខ្ទះទៀតផង។
១០. ព្យាបាលរបួសរលាក
សំបកដំឡូងត្រូវបានប្រើអស់ជាច្រើនសតវត្សមកហើយ ព្រោះគេគិតថា សំបកដំឡូងអាចកាត់បន្ថយការឡើងក្រហម ការរលាក និងការឈឺចាប់ដែលទាក់ទងនឹងការរលាកបន្តិចបន្តួច។
ការព្យាបាលបែបនេះ មានការគាំទ្រដោយវិទ្យាសាស្ត្រផងដែរ។ ការសិក្សាមួយបានណែនាំថា សំបកដំឡូងដែលនៅសល់ត្រូវបានប្រើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីព្យាបាលការរលាកដោយសារវាមានតម្លៃសមរម្យ និងងាយស្រួលរកទៀតផង។ ប៉ុន្តែ អ្នកត្រូវចងចាំថា សំបកដំឡូងត្រូវបានប្រើសម្រាប់ការរលាកតិចតួចប៉ុណ្ណោះ។ ការរលាកធ្ងន់ធ្ងរត្រូវយកទៅពិនិត្យដោយគ្រូពេទ្យជំនាញ។
ដើម្បីព្យាបាលការរលាកដោយការប្រើសំបកដំឡូង អ្នកគ្រាន់តែលាបស្រទាប់ដោយផ្ទាល់ទៅលើកន្លែងដែលមានបញ្ហាហើយរុំវាដោយបង់រុំ។ អ្នកក៏អាចកំទេចសំបកដំឡូងយកមកបិទលើកន្លែងរលាកជំនួសវិញក៏បានដែរ។
១១. ធ្វើទឹកដំឡូង
កុំអាលយកទឹកដែលនៅសល់ពីស្ងោរដំឡូង ឬសំបកដំឡូងទៅចោលលឿនពេក! ទឹកនេះត្រូវបានប្រើដើម្បីបន្ថែមរសជាតិដល់ស៊ុប និងទឹកជ្រលក់ផ្សេងៗ។ ដោយសារតែវាមានផ្ទុកនូវជាតិម្សៅ ដែលអាចជួយធ្វើឱ្យអាហារបស់អ្នកឡើងខាប់នៅពេលដែលអ្នកបានបន្ថែមវាជាមួយការចំអិនរបស់អ្នក។ អ្នកថែមទាំងអាចបន្ថែមទឹកដំឡូងទៅក្នុងរូបមន្តដុតនំដើម្បីផ្តល់រសជាតិដល់នំប៉័ង និងរក្សានំប៉័ងឱ្យនៅទន់បានយូរ។
នៅខាងក្រៅផ្ទះបាយ ទឹកដំឡូងអាចត្រូវបានប្រើដើម្បីស្រោចទឹករុក្ខជាតិរបស់អ្នក ឬត្រាំគ្រឿងប្រាក់ដែលប្រឡាក់។ វាងាយស្រួលក្នុងការធ្វើទឹកដំឡូងពីសំបកដំឡូងដែលនៅសល់ ដោយគ្រាន់តែបន្ថែមសំបកដំឡូងទៅក្នុងទឹកក្តៅមួយ យកមកដាំឱ្យពុះ បន្ទាប់មកយកសំបកចេញហើយប្រើទឹកភ្លាមៗ។
ជាចុងក្រោយ តើអ្នកដឹងថាមានហេតុផលជាច្រើនដែលមិនគួរបោះសំបកដំឡូងរបស់អ្នកចោល? ប្រសិនបើអ្នកចូលចិត្តដំឡូង អ្នកប្រាកដជាចូលចិត្តសំបកដំឡូងផងដែរ។ លើកក្រោយពេលអ្នកកំពុងបកដំឡូង កុំប្រញាប់បោះវាចោលណា សាកល្បងប្រើក្នុងរូបមន្ត ឬវិធីខាងលើទាំងនេះ!
អត្តបទដកស្រង់ពី epicnaturalhealth
បកប្រែនិងកែសម្រួលដោយលោក គីមម៉េង