BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀន

ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 10:36  ហេង សំណាង

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរសេនីយ៍ឯក មាស ហត នាយករងមន្ទីរ លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីកែច្នៃ ជួញដូរគ្រឿងញៀន នៅចំណុច ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្នោះ ង្វៀង វីងទី និងសារធាតុញៀនមួយចំនួនតូច។

photo_2021-11-03_10-03-20

លុះដល់ម៉ោង ១៥និង៣០នាទី ថ្ងៃដដែល កម្លាំងជំនាញ បានធ្វើការឆែកឆេរ និងចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង គឹមហេង នៅចំណុចបន្ទប់ជួលលេខ៧ ផ្លូវលេខ៣០០ ក្រុម១៩ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់រួមមាន ៖ 
    ១-ឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម។
    ២-ឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។

photo_2021-11-03_10-03-21

វត្ថុតាងចាប់យកបានរួមមាន ៖ 
  -មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៣.៥១ក្រាម។
     -កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ៥០.៤២ក្រាម។
     -អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១គ.ក្រ ៥១៧.៣២ក្រាម។
     -មេកាទីណូន (METHCATHINONE) ទម្ងន់សុទ្ធ ៤៦ គ.ក្រ ៧៧៤ក្រាម។
   សរុបរួម ទម្ងន់  ៤៨ គ.ក្រ  ៣៤៥.២៥ក្រាម។
   សារធាតុផ្សំ (មិនច្បាស់) ៦ គ.ក្រ ២១៤.៣៦ ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕


ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 10:36  ហេង សំណាង