BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពួកតាលីបង់បានហាមឃាត់ពលរដ្ឋអាហ្វហ្គានីស្ថានមិនឲ្យប្រើប្រាស់រូបិយប័ណ្ណបរទេស ខណៈដែលសេដ្ឋកិច្ចកាន់តែមានឱនភាព

ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 10:26  គុន ច័ន្ទរដ្ឋា

photo_2021-11-03_10-20-16 (1)

ពួកតាលីបង់នៅក្នុងអាហ្វហ្គានីស្ថានបានប្រកាសហាមឃាត់មិនឲ្យប្រើរូបីយប័ណ្ណបរទេសកាលពីថ្ងៃអង្គារ៍ ដែលជាទង្វើរមួយគួរឲ្យស្លុតចិត្ត ដែលជាការគំរាមកំហែងនិងអង្រួននូវសេដ្ឋកិច្ចដែលកពុងខ្វះខាតនូវថវិកានិងកំពុងជិតដួលរលំ។ ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាមានតម្រូវការឲ្យពលរដ្ឋអាហ្វហ្គានីស្ថានប្រើប្រាស់រូបីយប័ណ្ណក្នុងស្រុក (afghani) ក្នុងការផ្ទេរផ្ទូរសាច់ប្រាក់ និងថាអ្នកដែលរំលោភទៅនឹងបទបញ្ញត្តិនេះនឹងត្រូវផ្តន្ទាទោស។

ប្រាក់ដុល្លារត្រូវបានធ្វើចរាចរទូទាំងអាហ្វហ្គានីស្ថាន ទាំងផ្លូវការនិងមិនផ្លូវការនៃមុខជំនួញ ប៉ុន្តែការចូលមកកាន់អំណាចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពួកតាលីបង់កាលពីខែសីហា ជំរុញឲ្យធនាគារនិងមូលនិធិបរទេសត្រូវបានកាត់ផ្តាច់នូវប្រាក់បរទេស។ “ការប្រើប្រាស់នូវរូបីយប័ណ្ណបរទេសវានឹងបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចប្រទេស” ពួកតាលីបង់បាននិយាយ ព្រមទាំងបន្ថែមទៀតថា “គ្រប់សញ្ជាតិ អ្នកលក់ដូរ ពាណិជ្ជករ ធុរជន និងមហាជនជាទូទៅ គួរតែធ្វើជំនួញដោយប្រើប្រាស់ afghani ”។

លុយរបស់អាហ្វហ្គានីស្ថានបានធ្លាក់ចុះទៅក្នុងអត្រាទាបបំផុត ចាប់តាំងពីពួកតាលីបង់បានចូលកាន់អំណាច ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិបានរារាំងមិនឲ្យពួកតាលីបង់ប៉ះពាល់ទុនបម្រុងរាប់ពាន់លានដុល្លារ ដែលរក្សារទុកដោយធនាគារកណ្តាលដែលនៅឯបរទេស ដែលចាប់តាំងពីពេលនោះមក ពាណិជ្ជកម្មបានធ្លាក់ចុះ តម្លៃនៃម្ហូបអាហារបានឡើងថ្លៃយ៉ាងខ្លាំង គ្មានប្រាក់បៀវត្សរ៍សំរាប់បើកឲ្យបុគ្គលិក។

៥០%នៃចំនួនប្រជាពលរដ្ឋ៤០លាននាក់ ពេលនេះកំពុងប្រឈមទៅនឹងគ្រោះទុរភឹក្ស, កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយកាលពីសប្តាហ៍មុន,ហើយអង្គការផ្តល់ជំនួយផ្សេងៗបានធ្វើការព្រមានថានឹងមានវិបត្តិមនុស្សធម៌នៅពេលដែលរដូវក្តៅចូលមកដល់។ សេតិវិមានបានប្រកាសកាលពីថ្ងៃអាទិត្យថា គេនឹងផ្តល់ជំនួយថ្មីដែលគិតជាទឹកប្រាក់ចំនួនជិត១៤៤លានដុល្លារអាមេរិក ចំពោះអ្នកណាដែលរងផលប៉ះពាល់ដោយសារវិបត្តិអាហ្វហ្គានីស្ថាននេះ៕


ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 10:26  គុន ច័ន្ទរដ្ឋា