កំពត ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៤៥ នាទីមានករណីរថយន្តក្រឡាប់ដោយខ្លួនឯងនៅលើកំណាត់ផ្លូវជាតិលេខ ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៣-៩៤ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បណ្តាលឲ្យស្លាប់អ្នកនៅក្នុងរថយន្តចំនួន៧ នាក់( ស្រី៣នាក់) ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តជួបគ្រោះថ្នាក់ ខាងលើម៉ាកTOYOTA CAMRY ប្រភេទលក្ខណៈគ្រួសារពណ៌ទឹកប្រាក់ពាក់ស្លាក លេខ តាកែវ2A-1452 ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុរថយន្តបានបែកកង់មុខផ្នែកខាងស្តាំធ្វើឱ្យរថយន្តរេ ចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកផ្នែកខាងស្តាំនៃផ្លូវ បណ្តាលឱ្យមនុស្សជិះនៅក្នុងរថយន្តស្លាប់ចំនួន០៧នាក់(ស្រី០៣នាក់ ) ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុដើម្បីស្វែងរកសាច់ញាតិសាកសព៕