មន្ត្រីបារាំងកាលពីថ្ងៃអង្គារ៍បានឆ្លើយតបតាមរបៀបមិនសូវសមរម្យ បន្ទាប់ពីមានការបែកធ្លាយតាមសារព៏ត៌មាននូវអត្ថបទសារ ដែលបញ្ជូនដោយលោកប្រធានាធិបតី Emmanuel Macron ទៅកាន់លោកនាយករដ្ឋមន្រ្តី អូស្ត្រាលី Scott Morrison ។ ការបែកធ្លាយមិនធម្មតានូវសារឆ្លើយឆ្លងរវាងមេដឹកនាំទាំង២បានធ្លាយចេញមក ក្នុងខណៈដែលពួកគេបន្តនូវការគុំគួន ទៅលើរឿងផ្អាកនូវការបញ្ជាទិញនាវាមុជទឹក១២គ្រឿងពីអូស្រ្តាលី ចំពោះក្រុមអ្នកចុៈកិច្ចសន្យានាវាបារាំង ដែលធ្វើឲ្យបារាំងនៅតែមានការគុំគួនដោយសារមិនមានការប្រាប់ជាមុន។
កាសែតអូស្ត្រាលីមួយ The daily Telegraphe បានបញ្ចេញសារដែលបែកធ្លាយនោះដោយសរសេរថា "តើខ្ញុំគួររំពឹង ពីដំណឹងល្អឬអាក្រក់ ពីមហិច្ឆិតារួមនៃនាវាមុជទឹករបស់យើង" សារនេះត្រូវបានបែកធ្លាយ ៤៨ម៉ោងមុនពេលដែលនាយករដ្ឋមន្ត្រីប្រកាសពីកិច្ចព្រមព្រៀងថ្មីទិញនាវាមុជទឹកដែលដើរដោយឋាមពលបរិមាណូពីសហរដ្ឋអាមេរិក។
សារនេះបានបង្កើននូវសំណួរជាច្រើនថា តើវាប្រាកដទេ បារាំងបានដឹងឬទេអំពីចេតនារបស់អូស្ត្រាលីក្នុងការបញ្ចប់កិច្ចសន្យា។ មន្ត្រីបារាំងបានធានាអះអាងថាពួកគេមិនបានដឹងអ្វីទាល់តែសោះអំពីរឿងនេះ ខណៈដែលសមភាគីអូស្ត្រាលីបានបញ្ជាក់ថា គេបានសរសេរប្រាប់ឲ្យដឹងជាមុន។ ប្រភពដែលជិតស្និទ្ធទៅនឹងលោក Macron បាននិយាយប្រាប់ AFP ថាការបែកធ្លាយនេះដូចជាមិនសូវសមរម្យ ប៉ុន្តែបានប្រកែកថានៅក្នុងសារបែកធ្លាយនេះថាលោក Macron មិនបានដឹងអំពី កិច្ចសន្យានេះត្រូវបានផ្អាកទេ។
ការមិនចុះសម្រុងគ្នានេះ បានបន្តរហូតទៅដល់កិច្ចប្រជុំកំពូល G-20 នៅក្នុងទីក្រុងរ៉ូម និង COP-26 ក្នុងទីក្រុង Glasgow ។ នៅពេលដែលគេសួរនៅទីក្រុងរ៉ូមកាលពីថ្ងៃអាទិត្យថា តើលោកមានគិតថា លោក Morrison បាននិយាយភរលោកទេ Macron បានឆ្លើយថា “ខ្ញុំមិនគិតថា ខ្ញុំដឹងទេ”។ Morrison បាននិយាយថា លោកបានព្យាយាមទូរស័ព្ទទៅកាន់ Macron មុនពេលដែលប្រកាសនូវកិច្ចព្រមព្រៀងថ្មីជាមួយអាមេរិក ប៉ុន្តែមិនមានអ្នកលើកទូរស័ព្ទ៕