BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខេត្តសៀមរាបនឹងក្លាយជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំងបន្ទាប់ពី ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ

ថ្ងៃអង្គារ, 02 ខែវិច្ឆិកា 2021 13:20  មានជ័យ

025m

 លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងថា ខេត្តសៀមរាប នឹងក្លាយជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង បន្ទាប់ពី ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង ដែលគ្រោងនឹងផ្តើមបើកមុនគេនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ។

 ការបញ្ជាក់របស់លោក ថោង ខុន  នៅក្នុងពិធីផ្សព្វផ្សាយស្តីពីការរៀបចំទទួលទេសចរណ៍វ៉ាក់សាំងនៅតំបន់ទាំង៣ ខាងលើនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះនៅសណ្ឋាគារសុខាក្រុងព្រះសីហនុ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សំដែងការអបអរសាទរនិងបានរំពឹងថា តាមរយៈការបើកទទួលទេសចរវ៉ាក់សាំងនិងការសម្របសម្រួលឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូលំទូលាយជាគោលនយោបាយលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជានឹងអាចផ្តល់កាលានុវត្តភាពធ្វើអោយអាជីវកម្មទេសចរណ៍ដើរឡើងវិញ ដើម្បីជួយស្តារសេដ្ឋកិច្ចសង្គមនិងជីវភាពអាជីវករនិងពលរដ្ឋទូទៅមានភាពប្រសើរឡើង។ លោកថា ទន្ទឹមនឹងដំណើរការទេស ចរណ៍វ៉ាក់សាំង ទេសចរណ៍ផ្ទៃក្នុងក៏កំពុងចលនាជម្រុញផងដែរដោយដាក់ចេញវិធានការចំបាច់នានាដើម្បីធានាបានសុវត្ថិភាពតាមរយៈ៖

ទី១. ការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង ទី២. ការជំរុញដំណើរការឡើងវិញរបស់អាជីវកម្ម-ប្រតិបត្តិការទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ទី៣. បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរផ្ទៃក្នុង ទី៤. ការអភិវឌ្ឍផលិតផលទេសចរណ៍បម្រើឱ្យចលនាទេសចរណ៍ផ្ទៃក្នុង ទី៥. ផ្សព្វផ្សាយអប់រំនិងបញ្ជ្រាបការយល់ដឹងជាសាធារណៈនិងទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។ 

ចំណែកលោក ថោង ខុន បានលើកឡើងថាគោលបំណងបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញជាជំហានៗឈរលើគោលការណ៍រក្សានូវតុល្យភាពរវាងសកម្មភាពសង្គមសេដ្ឋកិច្ចនិងធានាសុវត្ថិភាពនិងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរស្របតាមស្មារតីនៃ "ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព" ។ 

បើតាមលោក ថោង ខុន  ក្រសួងទេសចរណ៍បានដាក់ចេញផែនកាយុទ្ធសាស្ត្រកំណត់នូវគោលដៅសំខាន់៤៖ ទី១.ការកំណត់ប្រភពទីផ្សារដែលមានសក្តានុពល សុវត្ថិភាព និងហានិភ័យទាប ទី២. ការគ្រប់គ្រងលំហូរភ្ញៀវទេសចរអន្តរជាតិដើម្បីបង្ការទប់ស្កាត់និងកាត់បន្ថយការឆ្លងរាលដាល ទី៣. ការពង្រឹងសុវត្ថិភាពនិងគុណភាពសេវាកម្មទេសចរណ៍កម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី ទី៤. បង្កើនទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារ និងគោលដៅទេសចរណ៍កម្ពុជា។ 

លោករដ្ឋមន្ត្រីបញ្ជាក់ថា ជំហានទី១យើងចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញដោយកំណត់យកគម្រោងសាកល្បងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ផ្តើមនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាប នៅខែមករា ឆ្នាំ២០២២ ហើយជំហានទី២ ការបើកឡើងវិញតាមតំបន់ទទួលទេសចរអន្តរជាតិមកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងទៀត។ លោកថាបើជំហានដំបូងនេះបានជោគជ័យ ជំហានទី៣ នឹងការបើកឡើងវិញទាំងស្រុងគឺទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេសតែម្តង៕  (មានជ័យ)

029m

 

028m

 

027m

 

030m

 

026m

 


ថ្ងៃអង្គារ, 02 ខែវិច្ឆិកា 2021 13:20  មានជ័យ