សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍លើក្មេងម្នាក់មានកាតចាក់វ៉ាក់សាំងកូវីដ១៩ ច្រកក្នុងថង់ដាក់តាមខ្លួន។តាមរយះហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ០២ ខែវិច្ជិកា ឆ្នាំ ២០២១នេះ បានសរសេរថា
«ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថានៅទីណា?និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន?តែខ្ញុំពិតជាមានមោទនភាពចំពោះ
ចៅៗដែលចង់រៀនសូត្រ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍ថា ទោះចៅមិនមានស្បែកជើងពាក់តែតាជឿ
ថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ សូមជូនពរចៅៗប្រកបដោយសេចក្ដីសុខ សេចក្ដីចំរើននិងរៀនសូត្របានល្អ។