ព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀនចំនួន ២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។
ករណីទី១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀន ០២នាក់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតនៅក្រុម៤៣ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យទី១-ឈ្មោះ ហ៊ុយ ប៊ុននី ភេទប្រុស ជនជាតិខ្មែរមុខរបរ អ្នកដឹកជញ្ជូន, ទី២-ឈ្មោះ សុខ ចិត្រា ជនជាតិខ្មែរ មុខរបរដឹកត្រី។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់, ទូរស័ព្ទ ដៃ ០២គ្រឿង, ម៉ូតូចំនួន០១គ្រឿង។
ករណីទី២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀន០១នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង២០នាទីយប់ ស្ថិតនៅក្រុម១២ ភូមិ០៣ សង្កាត់ លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យមានឈ្មោះ គន់ ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីលំនៅបច្ចុប្បន្ន ក្រុម១៨ ភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន០១កញ្ចប់, ទូរសព្ទ ដៃ ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕