សហរដ្ឋអាមេរិកកំពុងតែស្ថិតនៅក្នុងភាពជាប់គាំងជាមួយបារាំង អង់គ្លេសនិងអាល្លឺម៉ង់ក្នុងការនាំយកអៀរ៉ង់ត្រឡប់មករកតុចរចារវិញរឿងកិច្ចព្រមព្រៀងនុយគ្លេអ៊ែរ ,រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យ, ប៉ុន្តែលោកបានបន្ថែមថាវានៅមិនទាន់ច្បាស់លាស់ ថាតើអៀរ៉ង់មានបំណងចង់ចូលរួមក្នុងកិច្ចចរចារឡើងវិញទៅតាមរបៀបមួយដែលប្រកបទៅដោយអត្ថន័យដែរឬទេ ។
ពាក្យសំដីរបស់ Blinken នៅក្នុងកិច្ចសម្ភាន៍មួយជាមួយ CNN កាលពីថ្ងៃអាទិត្យបានចេញមកមួយថ្ងៃបន្ទាប់ពី អាមេរិក អាល្លឺម៉ង់ បារាំងនិងអង់គ្លេស បានជំរុញឲ្យអៀរ៉ង់បន្តរទទួលយកនូវកិច្ចព្រមព្រៀងនុយគ្លេអ៊ែរកាលពី២០១៥ ដើម្បីជៀសវាងការកើនឡើងនូវគ្រោះថ្នាក់។ នៅក្រោមកិច្ចព្រមព្រៀង អៀរ៉ង់ត្រូវកាត់បន្ថយនូវការការងារនុយគ្លអ៊ែរ ដែលគេបានមើលឃើញថាជាហានិភ័យក្នុងការអភិវឌ្ឍន៍អាវុធនុយគ្លេអ៊ែរដើម្បីដោះដូរទៅនឹងការលើកលែងទណ្ឌកម្មរបស់ពិភពលោក ខណៈដែលលោកប្រធានាធិបតី Trump បានដកខ្លួនសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ដែលជំរុញឲ្យអៀរ៉ង់បង្កើតនិងចម្រាញ់នូវសារធាតុ Uranium ដែលខុសពីកិច្ចព្រមព្រៀង។
" វាប្រាកដណាស់អាស្រ័យនៅលើអៀរ៉ង់ ថាតើមានចិត្តចង់ធ្វើរឿងនេះឬទេ " Blinken បាននិយាយអំពីអៀរ៉ង់ក្នុងការចូលរួមឡើងវិញចរចារអំពីនុយគ្លេអ៊ែរ “ ប្រទេសយើងទាំងអស់គ្នានឹងធ្វើការតាមរបៀបមួយជាមួយនិងរុស្សីនិងចិន មានជំនឿថាយ៉ាងមុតមាំថាគឺជាផ្លូវមួយដ៏ល្អប្រសើរដែលត្រូវដើរទៅមុខ” លោកបានបន្ថែម កិច្ចព្រមព្រៀងនុយគ្លេអ៊ែរមិនជាចំណុចតែមួយនៃវិវាទរវាង អាមេរិកនិងអៀរ៉ង់នោះទេ ។
កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានដាក់ទណកម្មថ្មីមួយទៀតដែលមានការពាក់ព័ន្ធទៅនឹង ដ្រូន នៃអង្គភាពកងការពារបដិវត្តិន៍អុីស្លាមអៀរ៉ង់ ដោយនិយាយថាជាការគំរាមកំហែងទៅដល់ស្ថិរភាពក្នុងតំបន់។ ប្រធានាធិបតី Joe-Biden បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងសកម្មភាពរបស់អៀរ៉ង់ដែលបានធ្វើប្រឆាំងមកលើផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ិនតុន រួមបញ្ចូលទាំងការវាយប្រហារដោយដ្រូន។